
រថយន្ត SUV GAC Hyptec HL បានបង្ហាញវត្តមានជាផ្លូវការនៅប្រទេសចិន ហើយត្រូវបានដាក់លក់ក្នុងជាមួយតម្លៃចាប់ពី ២៦៩.៨០០ យ័ន ស្មើនឹង ៣៧ ០២០ ដុល្លារ។
រថយន្ត GAC Hyptec HL មានទាំងជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ (BEV) និងអគ្គិសនីលាយសាំង (EREV) ជាមួយជម្រើស ៨ម៉ូឌែលផ្សេង។ ។ រថយន្ត Hyptec HL ប្រើប្រាស់អគ្គិសនីសុទ្ធអាចបើកបរបានចម្ងាយ ៧៥០គីឡូម៉ែត្រនិងអាចផលិតកម្លាំង ៥១០ នៅពេលប្រើប្រាស់ប្រព័ន្ធ 4WD ។
ក្រុមហ៊ុន Hyptec ត្រូវបានដាក់ឱ្យដំណើរការដំបូងនៅប្រទេសចិនក្រោមឈ្មោះ “Hyper” ក្នុងឆ្នាំ ២០២៣។ ម៉ាកយីហោលំដាប់ខ្ពស់នេះត្រូវបានប្តូរឈ្មោះទៅជា Hyptec ក្នុងឆ្នាំ ២០២៤។ ម៉ូដែលបច្ចុប្បន្នរបស់វាមានចំនួន ៤ ម៉ូដែល។ រថយន្តម៉ូឌែលចុងក្រោយបំផុតរបស់ម៉ាកយីហោនេះគឺ Hyptec HL crossover។
ចំពោះតម្លៃវិញម៉ូឌែល EREV មានតម្លៃចន្លោះពី ២៦៩ ៨០០ ដល់ ២៩៩ ៨០០ យ័ន ស្មើនិង ៣៧ ០២០ ដល់ ៤១ ១៤០ ដុល្លារ។ ចំណែកកំណែ BEV ចាប់ពី ២៦៩ ៨០០ ដល់ ៣១៩ ៨០០យ័ន ស្មើនិង ៣៧ ០២០ ដល់ ៤៣ ៨៦០ ដុល្លារ។
GAC Hyptec HL មានប្រវែងតួខ្លួនសរុប ៥ ១២៦មម ទទឹង ១ ៩៩០មម កម្ពស់ ១ ៧៥០ មម និងគម្លាតកង់មុខក្រោយប្រវែង ៣ ០៨៨ មម។ នៅផែ្នកខាងមុខរថយន្ដមកជាមួយចង្កៀងមុខបែបបញ្ឍរហើយខណ្ឌជាផ្នែកផ្សេងគ្នា។ ចំណែកស្ដុបខាងក្រោយក៏បានរចនាបែបបញ្ឍរនិងបន្ទាត់ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ហើយបន្ថែមមកជាមួយដៃទ្វាររៀបស្មើ និង LiDAR នៅលើដំបូល។
រថយន្ត GAC Hyptec HL មានជម្រើសប្រើប្រាស់កៅអី២ប្រភេទផ្សេងគ្នា ក្នុងមានទាំងជម្រើស ៥កៅអី និង ៦កៅអី។ រថយន្ដនេះបានបំពាក់មកជាមួយអេក្រង់កម្សាន្ដទំហំ ២៧ អុីញនិងភ្ជាប់មកជាមួយផ្ទាំងព័ត៌មាន LCD ស្តើងនៅពីក្រោយចង្កូត រួមទាំងកន្លែងសាកឥតខ្សែទំហំ ៥០W ចំនួនពីរ។ នៅកៅអ្នករួមដំណើរជួរទី២ ក៏មានបំពាក់មកជាមួយមានអេក្រង់ touch screen ទំហំ ១៧.៣ អុីញ កម្រិត 3K ដែលដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P។ ក្បាលប្ដូរប្រអប់លេខរបស់រថយន្តស្ថិតនៅពីក្រោយចង្កូត។
កៅអីរបស់ននេះស្រោបដោយ Nappa ខណៈកៅអីនៅជួរទី២ មុខងារម៉ាស្សា ១៨ ចំណុច និងបំពាក់មកជាមួយមុខងារ zero-gravity អាចបត់បានរៀបស្មើ។
ប្រភេទ BEV នៃរថយន្ត Hyptec HL បំពាក់មកជាមួយអាគុយ ternary NMC ទំហំ ៩៥.៩ kWh អាចបើកបរចម្ងាយ ៦៧០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC។។ ចំពោះកម្រិតសមត្ថភាពរបស់រថយន្ដ នៅពេលដំណើរដោយម៉ូទ័រអគ្គិសនីចំនួន អាចផលិតកម្លាំងបាន ៣៣៥សេះ។ ចំពោះមានជម្រើស RWD អាចផលិតកម្លាំងបាន ៣៣៥សេះ និង 4WD អាចផលិតកម្លាំងបាន ៥១ សេះ និងបំពាក់មកជាមួយអាគុយទំហំ ១០៨.៤៥ kwh អាចបើកបរបានចម្ចាយ ៧៥០គីឡូម៉ែត្រ។