រថយន្ដ SUV ៧កៅអីរបស់ Mitsubishi ដាក់នៅឥណ្ឌូនេស៊ីជាមួយតម្លៃជាង២មុឺនដុល្លារ

កាលថ្មីៗនេះក្រុមហ៊ុន Mitsubishi ទើបតែបានដាក់បង្ហាញជាផ្លូវការនូវរថយន្ត Mitsubishi Destinator SUV ៧កៅអីថ្មីផលិតឡើងជាពិសេសសម្រាប់ទីផ្សារតំបន់អាស៊ីអាគ្នេយ៍និងទីផ្សារប្រទេសឥណ្ឌូនេស៊ី។

Mitsubishi Motors Gelar Peluncuran Perdana All-New Destinator di Indonesia  – Sebuah SUV Tiga Baris yang Nyaman untuk Semua Penumpang | Mitsubishi  Motors Indonesiaរថយន្ត Mitsubishi Destinator ដំណើរការដោយម៉ាស៊ីនចំណុះ 1.5  Turbocharged អាច​ផលិត​កម្លាំង ១៦០ សេះ និងកម្លាំង ២៥០ Nm។ ចំពោះរូបរាងនៅផ្នែកខាងក្រៅរថយន្ដនេះមានប្រវែងតួខ្លួនសរុប 4,680mm ទទឹង 1,840mm កម្ពស់ 1,780mm ប្រវែងគម្លាតកង់មុខក្រោយ  2,815mm។ ជាមួយទំហំនេះ Mitsubishi Destinator គឺធំជាង Mitsubishi Xforce ហើយតូចជាង Pajero Sport បន្តិច។

រថយន្ដនេះមានកម្ពស់ពីបាតដីប្រវែថ 214mm រួមផ្សំជាមួយនឹងយ៉ាន់ស្ព័រទំហំ 18 អុីញ ជួយឲ្យ Mitsubishi  Destinator អាចបើកបរក្នុងស្ថានភាពផ្លូបពិបាក ជាពិសេសនៅក្នុងស្ថានភាពទឹកលិចល្មមៗបានយ៉ាងស្រួល ជាមួយជម្រើសនៃការបើកបរចំនួន ៥គឺ Normal (ធម្មតា), Wet (ផ្លូវ​សើម), Gravel (ផ្លូវ​ក្រួស), Mud (ផ្លូវ​ភក់) និង​អាច​មាន Tarmac (ផ្លូវ​កៅស៊ូ)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

No photo description available.ចូលមកដល់ផ្នែកខាងក្នុង Mitsubishi Destinator ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ផ្តល់​ផាសុកភាព​សម្រាប់​អ្នក​ដំណើរ​នៅកៅអីទាំង៣ជួរ ដោយ​មាន​រន្ធបញ្ចេញខ្យល់ម៉ាសុីនត្រជាក់ ជា​ពិសេស​សម្រាប់អ្នករួមដំណើរនៅ​ជួរ​ទី៣។ នៅផ្នែកខាងមុខរថយន្ដនេះបានបំពាក់ដោយប្រព័ន្ធភ្លើង Abmienlight ចំនួន 64 ពណ៌ កុងសូលកណ្តាលដែលត្រូវបានរចនាឡើងយ៉ាងស៊ីមេទ្រីជាមួយនឹងអេក្រង់ប៉ះទំហំ 12.3 អុីញ និងកុងទ័រឌីជីថលទំហំ 8 អុីញ។ រថយន្ត SUV 7 កៅអីថ្មីនះបំពាក់ជាមួយឧបករណ៍បំពងសំឡេងម៉ាក់ Yamaha និងដំបូលកញ្ចក់បែប Panoramic Sunroof។

2025 Mitsubishi Destinator debuts in and for Indonesia - carsales.com.auរថយន្ដនេះត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ Mitsubishi Motors Safety Sensing (MMSS) ADAS រួម​មាន៖ ប្រព័ន្ធព្រមានពីការប៉ះទង្គិច, ប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ,  ប្រព័ន្ធចាប់ហ្វ្រាំងសង្គ្រោះបន្ទាន់ដោយស្វ័យប្រវត្តិ, ប្រព័ន្ធគ្រប់គ្រងការបើកបរឆ្លាតវៃនិងប្រព័ន្ធការបើកបរជា​ច្រើន​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន Mitsubishi មិនទាន់​បាន​ប្រកាស​តម្លៃ​ផ្លូវការ​សម្រាប់​រថយន្ត Mitsubishi Destinator នៅ​គ្រប់​ទីផ្សារ​នៅ​ឡើយ​ទេ។

Mitsubishi Motors Premieres the All-New Destinator in Indonesiaទោះជា​យ៉ាងណា សម្រាប់​ទីផ្សារ​ឥណ្ឌូនេស៊ី  Mitsubishi Destinator នឹងចាប់ផ្តើម​ដាក់លក់ក្នុង​ខែចុងខែ​កក្កដា ឆ្នាំ ២០២៥ នេះ បើតាមការប៉ាន់ស្មាន​រថយន្ដអាចនឹងដាក់លក់ជាមួយតម្លៃចន្លោះពី  24,300 ដុល្លារ​ដល់ 33 400 ដុល្លារ​អាស្រ័យតាម Speces របស់វា។ តម្លៃ​ទាំងនេះ​អាច​ប្រែប្រួល​នៅពេល​ដែល​វា​ត្រូវ​បាន​ដាក់​លក់​ជា​ផ្លូវការ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ឬ​ទីផ្សារ​ផ្សេង​ទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម