រថយន្ដគម្រូ Toyota Corolla នឹងក្លាយជាតួអង្គសំខាន់ដាស់ឲ្យត្រកូល Corolla រស់ឡើងវិញ

រថយន្ត Toyota Corolla គឺជា​រថយន្ត​ដែល​លក់ដាច់​បំផុត​របស់ក្រុមហ៊ុនជប៉ុនមួយនេះ។ ក្នុង​ព្រឹត្តិការណ៍ Japan Mobility Show ឆ្នាំ២០២៥ ក្រុមហ៊ុន Toyota Motor Corporation បាន​បង្ហាញ​នូវ​ទិសដៅ​រចនា​ថ្មី​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​លើ​រថយន្តត្រកូល Corolla ដើម្បីបង្កើនទីផ្សាររបស់ខ្លួនឡើងវិញ។

រថយន្ត Corolla Concept ថ្មី​នេះ​មាន​​រចនាបថ​តួ​រថយន្ត​បែប Fastback ការរចនានេះគឺដើម្បីតម្រូវចិត្ត​មនុស្ស​រាប់​លាន​នាក់ ដែល​ស្រលាញ់​ចូលចិត្ត​ជាមួយរូបរាងបែបនេះ។ សម្រាប់​ការផលិត​ទ្រង់ទ្រាយ​ធំក្លាយនឹងឡើងមានឡើងនៅពេលខាងមុខឆាប់ៗ ក្រោយការដាក់បង្ហាញរថយន្ដគម្រូជាផ្លូវការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Toyota បាន​សន្យា​ថា​នឹង​ផ្តល់​នូវ​ជម្រើស​ប្រព័ន្ធ​ថាមពល (Powertrains) ដ៏​សម្បូរបែប ដែល​អាច​បំពេញ​តម្រូវការ​របស់​អតិថិជន​ភាគច្រើន។ ប៉ុន្តែ​ក្រុមហ៊ុន​ក៏បានបន្ថែមថាការរចនា ទំហំ​កាប៊ីន ឧបករណ៍​ប្រើប្រាស់ និង​នឹង​ត្រូវ​បាន​រក្សា​ឲ្យ​មាន​ភាព​ស៊ីសង្វាក់​គ្នាទាំងអស់ជាមួយរថយន្ដម៉ូឌែលថ្មីនេះ។

toyota corolla conceptងាកមកបច្ចុប្បន្ន​សម័យកាល​កំពុង​ផ្លាស់ប្តូរ កាលពីមុនធ្លាប់​មាន​តែ Corolla ជា​ជម្រើស​ចម្បង​សម្រាប់​យានជំនិះ ធ្វើ​ដំណើរ​ផ្ទាល់ខ្លួន​ដែល​មាន​តម្លៃ​សមរម្យ ប៉ុន្តែងាកមកបច្ចុប្បន្នគឺមានគូរប្រជែង និងជម្រើសជាច្រើន ជាហេតុធ្វើឲ្យ Corolla រាងបាត់ប្រជាប្រិយភាព។

រថយន្ត Corolla Concept បាន​បញ្ចូល​រសនិយម​ថ្មី​ទៅ​ក្នុង​ម៉ូឌែល​ដែល​លក់ដាច់​បំផុត​របស់ Toyota។ ហើយ​ជាមួយនឹង​រថយន្ត GR Corolla ដែល​ទទួល​បាន​អ្នកគាំទ្រ​ថ្មី​ជា​រៀងរាល់​ឆ្នាំ នេះវា​បង្ហាញ​ថា​រថយន្ត Compact Sedan ឬ Fastback ដ៏​ពេញនិយម​នេះ នៅតែ​មាន​សក្ដានុពល​ខ្លាំង​នៅឡើយ។ ចំពោះរថយន្ដគម្រូ Toyota Corolla នឹងក្លាយជាតួអង្គសំខាន់ដាស់ឲ្យត្រកូល Corolla រស់ឡើងវិញ ដើម្បីដណ្ដើមទីផ្សាររបស់ខ្លួនមកវិញ ហើយបន្ដឈរជាជើងខ្លាំង។ 

យោង​តាម​លោក Koji Sato ប្រធាន​ក្រុមហ៊ុន Toyota Motor Corporation បាន​លើកឡើង​ថា៖ «មិនថា​វា​ជា​រថយន្ត​អគ្គិសនី​ប្រើ​អាគុយ (Battery EV), ប្រើប្រព័ន្ធ Plug-in hybrid, Hybrid ឬ​រថយន្ត​​ប្រើម៉ាសុីន​ប្រេង​ធម្មតា មិនថា​ប្រភព​ថាមពល​អ្វី​ក៏ដោយ ​យើងនឹង​បង្កើត​រថយន្ត​ដែល​មើល​ទៅ​ទាន់សម័យ ដែល​អ្នក​រាល់គ្នា​នឹង​ចង់​បើកបរ!»៕

The Highs and Lows of Koji Sato's First Year as Toyota CEO - Bloomberg

ផ្ទាំងផ្សាយពាណិជ្ជកម្ម