រថយន្ដប្រើសាំងលាយអគ្គិសនីរបស់ Chery អាចបើកបាន២ពាន់គ.ម ដាក់លក់តែ២មុឺនដុល្លារ

កាលថ្ងៃទី ៨ ខែកក្កដា រថយន្ត Chery Fulwin A9L ប្រភេទ Sedan ដំណើរការដោយប្រព័ន្ធ Plug-in Hybrid បានដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសចិន ជាមួយនឹងជម្រើស ៤ម៉ូឌែល ជាមួយតម្លៃចន្លោះតម្លៃពី ២០ ៨៩០ ដល់ ២៩ ០០០ ដុល្លារ។

Chery Fulwin A9L A Premium Hybrid Sedan Offering up to 2,000 km Rangeមួយម៉ោងបន្ទាប់ពីការដាក់លក់ជាផ្លូវការ ក្រុមហ៊ុនបានប្រកាសថា រថយន្ត Chery Fulwin A9L បានទទួលការបញ្ជាទិញរហូតដល់ ៣៥ ៦៨០គ្រឿង។ រថយន្ត Chery Fulwin A9L មេគុណអូសទាញ (drag coefficient) ត្រឹមតែ 0.23 Cd នេះជាផ្នែកមួយជួយដល់ប្រព័ន្ធលំហូរខ្យល់របស់រថយន្ដកាន់តែដំណើរការបានល្អ។ អ្នកប្រើប្រាស់អាចជ្រើសរើសបាន ៦ ពណ៌សម្រាប់តួរថយន្ត រួមមាន៖ បៃតង ប្រផេះ ក្រហម ប្រាក់ ស្វាយ និងខ្មៅ។

រថយន្តនេះត្រូវបានបំពាក់ដោយ LiDAR លើដំបូល ចំនួន ១គ្រាប់, រ៉ាដាមីលីម៉ែត្ររលក ចំនួន ៣គ្រាប់, កាមេរ៉ា HD ចំនួន ១១ គ្រាប់ និង រ៉ាដា ultrasonic ចំនួន ១២ គ្រាប់នៅជុំវិញរថយន្ត។ ឧបករណ៍ទាំងអស់នេះគាំទ្រដល់ប្រព័ន្ធជំនួយការបើកបរទំនើប Falcon 500 ដែលអាចធ្វើប្រតិបត្តិការបើកបរដោយស្វ័យប្រវត្តិពេលប្រើប្រាស់ល្បឿនលឿន (high-speed navigation on autopilot) និងប្រព័ន្ធជំនួយការចូលចត (parking assistance)។ លើសពីនេះរថយន្ដនេះក៏បន្ថែមមកជាមួយប្រព័ន្ធហ្វ្រាំងសង្គ្រោះបន្ទាន់ស្វ័យប្រវត្តិ (automatic emergency braking) រថយន្តអាចបន្ថយល្បឿនបានក្នុងល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

​Chery Fulwin A9L ផ្ដល់ជូនអតិថិជនជាជម្រើសប្រើបាស់បប៉ុង១និងប៉ុង២ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន៖

ដំណើរការដោយប៉ុង១ (FWD)

  • ដំណើរការដោយម៉ូទ័រអគ្គិសនីខាងមុខ: អាចផលិតកម្លាំងបាន ២១៥សេះ កម្លាំងរមួល ៣១០ញូតុនម៉ែត្រ
  • កម្រិតសុីសាំង: ៣.៦៥ លីត្រ ក្នុង ១០០គីឡូម៉ែត្រ
  • អាចបង្កើនល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេល ៧.៩ វិនាទី
  • ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២៦០គីឡូម៉ែត្រ ប្រើអគ្គិសនីសាយសាំងអាចបើកបាន ២ ០០០គីឡូម៉ែត្រ

ដំណើរការដោយប៉ុង២ (AWD)

  • ម៉ូទ័រអគ្គិសនីខាងមុខ: អាចផលិតកម្លាំង ២១៥សេះ កម្លាំងរមួល ៣១០ញូតុនម៉ែត្រ
  • ម៉ូទ័រអគ្គិសនីខាងក្រោយ អាចផលិតកម្លាំងបាន ២៦១សេះ កម្លាំងរមួល ៣២៤ ញូតុនម៉ែត្រ
  • កម្រិតសុីសាំង: ៤.៨ លីត្រ ក្នុង ១០០គីឡូម៉ែត្រ
  • ការបង្កើនល្បឿន ០ ទៅ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងចាយពេល ៤.៩ វិនាទី
  • ប្រើអគ្គិសនីសុទ្ធអាចបើកបរបាន ២០០គីឡូម៉ែត្រ ប្រើអគ្គិសនីលាយសាំងបើកបាន ១ ៦០០គីឡូម៉ែត្រ

Chery Fulwin A9L PHEV с запасом хода 2 000 км вышел по цене от 20 890  долларов — подробности события | Дзенចូលមកដល់ផ្នែកខាងក្នុងរថយន្តនេះបានបំពាក់នូវចង្កូតបែប double-spoke flat-bottom (មានគែមរាបស្មើ) អេក្រង់កុងទ័រទំហំ 10.25 អុីញ និងអេក្រង់កម្សាន្ដទំហំ 15.6 អុីញ។ រថយន្ដនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Lingxi Smart Cabin 2.0 របស់ Chery គាំទ្រដោយបន្ទះឈីប Qualcomm Snapdragon 8255។

Chery Fulwin A9L готовится к глобальной продаже с запасом хода 2000 кмបន្ថែមពីនៅផ្នែកខាងក្នុងរបស់ ​Chery Fulwin A9L បំពាក់ជាមួយភ្លើង ambient lighting ចំនួន ២៥៦ ពណ៌, ពោងសុវត្ថិភាពចំនួន ៩គ្រាប់, ប្រព័ន្ធគ្រប់គ្រងសីតុណ្ហភាពស្វ័យប្រវត្តិ , ប្រព័ន្ធជំនួយការបញ្ចេញដោយសំឡេង និង ការបញ្ជារថយន្ដពីចម្ងាយតាមរយៈទូរស័ព្ទដៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម