រថយន្ដអគ្គិសនី Li Auto i8 នឹង​ដាក់លក់​នៅ​ចិនខែ​កក្កដា ជាមួយតម្លៃជាង៥មុឺនដុល្លារ

រថយន្ត Li Auto i8 គឺ​ជា​រថយន្ត SUV អគ្គិសនី​ដំបូង​គេ​របស់​ម៉ាក​យីហោ​នេះ ដែល​នឹង​ចេញ​លក់​ក្នុង​ទីផ្សារប្រទេសចិន ​នៅ​ខែ​កក្កដា ឆ្នាំ ២០២៥។ រថយន្តអគ្គិសនីនេះ​បាន​ដាក់​ពាក្យ​ស្នើសុំ​អាជ្ញាប័ណ្ណ​លក់​នៅ​ប្រទេស​ចិន​កាលពី​ខែ​មេសា ក្រោយបាន​បង្ហាញ​ពី​លក្ខណៈ​បច្ចេកទេស​សំខាន់ៗរបស់ខ្លួនរួចមក។

Regulatory filing: Li Auto files for Li i8 electric SUV - CnEVPostរថយន្ត​ Li Auto i8 ​នឹងមានវត្តមានក្នុងទីផ្សារ​ប្រទេស​ចិន​នៅ​ខែ​កក្កដាខាងមុខនេះ ដាក់លក់ក្នុងតម្លៃ​ប្រមាណ ៤០០ ០០០ យ័ន ស្មើនិង ៥៤ ៤០០ ដុល្លារ​។ រថយន្តនេះប្រើប្រាស់​អាគុយ​ប្រភេទ ternary (NMC) គាំទ្រ​ការ​សាក​ថ្ម​ល្បឿន 5C ផង​ដែរ។

កាលពី​ថ្ងៃទី ៨ ខែ​ឧសភា រូបភាព​បែកធ្លាយ (spy shots) នៃ​ផ្នែកខាងក្នុង​របស់ Li i8 បាន​លេចឡើងនៅ​លើ​អុីនធឺណិត។ ចំពោះផ្នែកខាងក្នុង​របស់ Li i8 គឺ​ស្រដៀង​គ្នា​ទៅ​នឹង​រថយន្ត​ម៉ាក Li ផ្សេងទៀត។ រថយន្ត​នេះអាចនឹងបំពាក់មកជាមួួយ​អេក្រង់​ចំនួនពីរ​ទំហំ ១៥.៧ អុីញ​  ហើយអាចនឹងមិនមាន​កុងទ័រ​បង្ហាញព័ត៌មាន​ទេ ប៉ុន្តែជំនួស​មក​វិញ វា​មាន Head-up display (បង្ហាញ​ព័ត៌មាន​លើ​កញ្ចក់)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កុងសូល​កណ្តាល​របស់ Li Auto i8 ប្រើ​កន្លែង​សាក​ថ្ម​ឥត​ខ្សែ (wireless charging pads) ចំនួន​ពីរ និង​កន្លែង​ដាក់​កែវ​មួយ​គូ។ បន្ថែមពីនេះក៏កន្លែង​ដាក់​អីវ៉ាន់​ធំ​ទូលាយ​មួយ​នៅ​ក្រោម​កុងសូល​កណ្តាល។

Li Auto to launch Li i8 electric SUV in Jul, shares 1st teaser video -  CnEVPostLi Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥មម ទឹទឹង ១ ៩៦០មម កម្ពស់ ១ ៧៤០មម មានគម្លាត​កង់មុខក្រោយប្រវែង ៣ ០៥០មម និងមានទម្ងន់ ២ ៦១០ គីឡូក្រាម។ រថយន្ដនេះដំណើរដោយប៉ុង២ (4WD) ហើយប្រើម៉ូទ័រអគ្គិសនីចំនួន​ពីរ​ អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ។ បើនិយាយពីកម្លាំងម៉ូទ័រ​អគ្គិសនី​ខាងមុខ​អាចផលិតកម្លាំងបាន ២០១សេះ ខណៈ​ម៉ូទ័រ​អគ្គិសនីខាងក្រោយ​អាចផលិតកម្លាំងបាន ៣៣៥សេះ។ រថយន្ដអាចបើកបរ Top Speed បានក្នុងល្បឿន​អតិបរមា​រ ១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម