រថយន្ដអគ្គិសនីដែលក្រុមហ៊ុន MG និង​ IM ផលិតរួមគ្នា ត្រៀមបង្ហាញខ្លួននៅប្រទេសថៃ

ក្រុមហ៊ុន MG Motor Australia បានបង្ហាញជាផ្លូវការនូវរថយន្ត IM5 និង IM6 ជាម៉ាកយីហោ រថយន្តអគ្គិសនីមានសមត្ថភាពខ្ពស់របស់ខ្លួន ដែលបានធ្វើការសហការគ្នាផលិតជាមួយក្រុមហ៊ុន IM Motor ។ ចំពោះម៉ូដែល IM5 ជាប្រភេទរថយន្ដ sedan និង IM6 ជាប្រភេទរថយន្ដ SUV រថយន្ដទាំង២នឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសអូស្ត្រាលីនៅកម្មវិធី Melbourne Motor Show ចុងសប្តាហ៍នេះ។

Chinese brand moves into luxury territory with new electric carsចំពោះម៉ូដែល IM5 អាចនឹងមានវត្តមានឆាប់ៗនៅក្នុងប្រទេសថៃ យោងតាមការចុះផ្សាយពីសារព័ត៌មានរបស់ប្រទេសថៃ។ រថយន្ដ IM5 មានជម្រើស២ម៉ូដែលផ្សេងគ្នា ក្នុងនោះមានម៉ូដែល Platinum RWD និង Platinum AWD។ ចំពោះម៉ូដែល Platinum AWD បំពាក់មកជាមួយអាគុយទំហំ ១០០ kwh សាកថ្មមួយពេញអាចបើកបាន ៦២៥គីឡូម៉ែត្រ។

MG IM5 Expected Price Not Yet Announced, 2028 Launch Date, Images & Specs | Updatesរថយន្ដនេះមានប្រវែងតួខ្លួនសរុប ៤ ៩៣១មម ទទឹង ១ ៩៦០មម កម្ពស់ ១ ៤៧៤មម និងគម្លាតកង់មុខក្រោយប្រវែង ២ ៩៥០មម។ រថយន្ដ IM5 Platinum AWD មានសមត្ថភាពអាចផលិតកម្លាំងបាន ៤០២សេះ កម្លាំរមួល ៥០០ញ៉ូតុនម៉ែត្រ និងជាន់ស្ទុះពីកុងទ័រ ១-១០០ kmh ប្រើពេលត្រឹមតែ ២.៧៤វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG-owned IM Motors locked-in for Australia in 2025 with IM5 electric saloon and IM6 SUVMG-owned IM Motors locked-in for Australia in 2025 with IM5 electric saloon and IM6 SUV - EV Centralចំណែកផ្នែកខាងក្នុង រថយន្ដនេះអេក្រង់កម្សាន្ដទំហំធំ ២៦.៣ អុីញសម្រាប់អ្នកបើកបរ និងអេក្រង់កម្សាន្ដនៅក​ណ្ដាលទំហំ ១០.៥អុីញសម្រាប់អ្នករួមដំណើរ។ បន្ថែមពីនេះរថយន្ដនេះក៏បានបំពាក់មកជាមឧបករណ៍បំពងសម្លេងចំនួន២០គ្រាប់ អបរចនាដៃចង្កូតបែបអនាគត និងការរួមញ្ចូលគ្នាជាមួយបច្ចេកវិទ្យាទំនើបៗ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម