[ទីផ្សារបរទេស] រថយន្ត Haval H6 គឺរថយន្តដែលទទួលបាននួូវការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ដូចនេះក្រុមហ៊ុន Great Wall Motors បានធ្វើការសម្រេចចិត្តនាំយកម៉ូឌែលថ្មីឈ្មោះថា Haval H6 GT ថ្មី ទីកាន់ទីផ្សារប្រទេសអូស្រ្តាលី ដែលម៉ូឌែលនេះនឹងក្លាយជាម៉ូឌែលទំនើបបំផុត និងត្រូវបានបង្កើតឡើងដែលប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាទៅនឹង Haval H6 ធម្មតា ដែលបានលក់នៅក្នុងប្រទេសចិន។
ជាមួយនឹងការរចនាផ្នែកខាងក្រោយគឺមានលក្ខណៈពិសេស និងទាក់ទាញខ្លាំង ជាក់ស្តែងចង្កៀងក្រោយត្រូវបានរចនាឡើងវិញទាំងស្រុង ខណៈផ្នែកខាងមុខមានការរចនាកាងថ្មីឱ្យមើលទៅកាន់តែស្ព័រ។ បន្ថែមពីនេះ Haval បានផ្តល់អោយរថយន្តនេះនៅប្រព័ន្ធហ្វ្រាំងប្រភេទ Brembo និងសំបកកង់ប្រភេទ Michelin។
រថយន្ត Haval H6 GT មានតួមានប្រវែង ៧៤ ម.ម វែងជាងប្រភេទធម្មតា ទទឹង ៥៤ ម.ម និងកម្ពស់ខ្ពស់ជាង ៥ ម.ម ខណៈប្រវែងកង់មុខ-ក្រោយនៅដដែលគឺ ២,៧៣៨ ម.ម។ ទោះយ៉ាងណា Haval H6 GT មានបាតខ្ពស់ពីដីទាបជាងប្រភេទធម្មតា ៥-៧ មីលីម៉ែត្រ។
សម្រាប់ផ្នែកខាងក្នុងនៃរថយន្តបានបំពាក់ស្តង់ដារមកជាមួយកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, កៅអីបែបស្ព័រ និងរួមបន្ថែមជាមួយប្រព័ន្ធ ADAS។
ក្នុងប្រទេសអូស្ត្រាលី រថយន្ត Haval H6 GT នឹងដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ផលិតកម្លាំងបាន ២០៤ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ dual-clutch ៧វគ្គ។
សម្រាប់ រថយន្ត Haval H6 GT ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាននៅអាគាតាំងបង្ហាញនាត្រីមាសទី២ ឆ្នាំ២០២២នេះ ជាមួយតម្លៃនៃរថយន្តនឹងប្រកាសបង្ហាញចេញនាពេលក្រោយ៕