[បរទេស] កាលពីយប់ម្សិលមិញនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការអាប់ឌែតថ្មីចំពោះប្រព័ន្ធម៉ាសុីនរបស់រថយន្ត BYD Song Plus ឫក៏ BYD Seal U ដោយផ្លាស់ DM-i (Dual Mode intelligent) ចេញនិងដាក់មកវិញដោយ DM-i 5.0 (Dual Mode intelligent fifth generation) ម្តង។
ចំពោះប្រព័ន្ធម៉ាសុីនថ្មីនេះដំណើរការដោយ Hybrid ធ្វើការរួមគ្នាជាធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ប្រភេទ EHS160 ផ្គួបជាមួយអាគុយទំហំ ១៨,៣គីឡូវ៉ាត់ម៉ោង និង២៦,៦គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុប ៣១៤សេះ និងអាចបើកបរបានចម្ងាយពី ៩១គីឡូម៉ែត្រ ទៅ ១២៨គីឡូម៉ែត្រ ដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងត្រឹមតែ ៤,៩៨ និង ៤,៩៥លីត្រប៉ុណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។
គួរឲដឹងផងដែលថារថយន្តនេះមានប្រវែងតួខ្លួនសរុប ៤,៧៧៥ ម.ម ទទឹង ១,៨៩០ ម.ម កំពស់ ១,៦៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧៦៥ ម.ម ដដែល ខណៈប្រព័ន្ធម៉ាសុីនចាស់ដំណើរការដោយ Hybrid ដូចគ្នា ធ្វើការរួមគ្នាជាធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន១ ប្រភេទ ផ្គួបជាមួយអាគុយបីប្រភេទទំហំ ១៨,៣គីឡូវ៉ាត់ម៉ោង, ១២,៩គីឡូវ៉ាត់ម៉ោង និង២៦,៦គីឡូវ៉ាត់ម៉ោង អាចផលិតកម្លាំងបានសរុបត្រឹមតែ ៣០៥សេះ ប៉ុណ្ណោះ និងអាចបើកបរបានចម្ងាយពី ៨៥គីឡូម៉ែត្រ ទៅ ១១៦គីឡូម៉ែត្រ ដោយមិនប្រើសាំង ខណៈមានកម្រិតស៊ីប្រេងដល់ទៅ ៥,៣ និង ៥,៥ លីត្រឯណ្ណោះក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ ។