តួលេខនៃកម្រិតប្រើប្រាស់ប្រេងឥន្ធនៈរបស់រថយន្ត Chevrolet Trailblazer ស៊េរីឆ្នាំ ២០២១ បានប្រកាសចេញជាផ្លូវការ សម្រាប់ប្រភេទដែលលក់នៅសហរដ្ឋអាមេរិក។
ផ្អែកតាមទិន្នន័យពីអង្គភាព EPA រថយន្ត Trailblazer ឆ្នាំ ២០២១ ដែលប្រើប្រាស់ម៉ាស៊ីន ១,៣ លីត្រ Turbocharged ៣ស៊ីឡាំង មានកម្រិតស៊ីប្រេង ៩លីត្រ/១០០គ.ម សម្រាប់ការបើកក្នុងក្រុង និងបើកក្រៅក្រុងស៊ីប្រេង ៧,៨ លីត្រ និងកម្រិតស៊ីប្រេងជាមធ្យមគឺ ៩,៤ លីត្រ។ ម៉ាស៊ីននេះអាចបង្កើតកម្លាំងបាន ១៥៥ សេះ ដែលប្រើប្រាស់បើកបរវិលកង់ទាំងអស់ គួបផ្សំប្រអប់លេខអូតូ ៩ វគ្គ។
សម្រាប់ប្រភេទម៉ាស៊ីន ១,២ លីត្រ Turbocharged ៣ស៊ីឡាំងវិញ មិនទាន់មានកម្រិតស៊ីប្រេងនៅឡើយទេ។ ប្រភេទនេះអាចបង្កើតកម្លាំងបាន ១៣៧ សេះ ភ្ជាប់នឹងប្រព័ន្ធបើកបរប៉ុងមួយ ហេតុនេះកម្រិតស៊ីប្រេងរបស់វានឹងសន្សំសំចៃបានខ្ពស់បំផុត។
តម្លៃរបស់រថយន្ត Trailblazer ថ្មីនៅអាមេរិក បានប្រកាសកាលពីខែធ្នូ ដែលមានចាប់ពី ១៩ ៩៩៥ ដុល្លារ និងចាប់ពី ២៦ ៥៩៥ ដុល្លារ៕