វត្តមានរថយន្តថ្មីៗជាច្រើនម៉ូឌែលបានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានតម្លៃចន្លោះពី ៤ម៉ឺន ទៅ ៥ម៉ឺនដុល្លារអាមេរិចឡើង ដែលពេលខ្លះគឺធ្វើឲ្យអតិថិជនពិបាកក្នុងការសម្រេចចិត្តព្រោះបច្ចេកវិទ្យា មុខងារសុវត្ថិភាព បញ្ហាតម្លៃ លក្ខខណ្ឌបង់រំលោះនានារបស់រថយន្តទាំងនោះហាក់មានសភាពស្មុគស្មាញ និងទាមទារឲ្យបង់ប្រចាំខែច្រើនហួសប្រមាណ។
ដូច្នេះហើយ ក្រុមហ៊ុនរថយន្ត Chevrolet ប្រចាំប្រទេសកម្ពុជាបានធ្វើការដាក់លក់នៅម៉ូឌែល Trax ២០២១ ជាមួយតម្លៃយ៉ាងពិសេសគឺ ៣៧ ៥០០ដុល្លារ ហើយកាន់តែអស្ចារ្យជាមួយនឹងតម្រូវការបង់រំលោះប្រចាំខែត្រឹមតែ ២៩៧ដុល្លារ ក្នុងមួយខែ អមជាមួយលក្ខខណ្ឌងាយៗជាច្រើន។
Chevrolet Trax ស៊េរីឆ្នាំ ២០២១ ជារថយន្តដែលមានការរចនាបែបទាន់សម័យ បច្ចេកវិទ្យាទំនើប ផលិតតាមស្តង់ដារគុណភាពសហរដ្ឋអាមេរិច និងទទួលចំណាត់ថ្នាក់ផ្នែកសុវត្ថិភាពកម្រិតផ្កាយ ៥ ពី NCAP រួមជាមួយការធានាដល់ទៅ ៣ ឆ្នាំដែលអតិថិជនអាចប្រើប្រាស់បានដោយទំនុកចិត្ត និងភាពសន្សំសំចៃខ្ពស់។
ជារថយន្តជួយសន្សំសំចៃប្រេងឥន្ទនៈច្រើន Chevrolet Trax ស៊េរីឆ្នាំ ២០២១ បានបំពាក់មកជាមួយម៉ាស៊ីនសាំង ស៊ីឡាំងចំណុះ 1.4L Turbo Charger ដែលធ្វើឲ្យរថយន្តមានសន្ទុះស្ទុះខ្លាំង កម្លាំង ១៤០hp អមជាមួយប្រព័ន្ធអូសកង់ផ្នែកខាងមុខ (ប៉ុង ១ FWD) និងប្រអប់លេខ ៦ វគ្គ (អូតូ និងលេខជំនួយ) ។
រចនាផ្នែកខាងក្នុងបែបស្ព័រ និងធំទូលាយ ចង្កូតភ្លើងធូរងាយស្រួលបើកបរ (Electronic Steering Wheel) និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ ផ្នែកខាងក្នុងមានភ្ជាប់មកជាមួយអេក្រង់ Touch screen ទំហំ ៧អុីញ បូករួមជាមួយមុខងារផែនទី GPS និងអាចភ្ជាប់ទូរស័ព្ទដោយ Apple Car Play។
បើកបរកាន់តែងាយស្រួល និងស៊ីវិល័យជាមួយការរចនាលំអរនៃរថយន្តនេះ ដែលចង្កៀងជាប្រភេទអំពូលគុជ HID Projector រំលេចជាមួយអំពូល LED ចាំងជះពន្លឺបានល្អ មិនចាំងភ្នែកអ្នកបើកបរបញ្ច្រាស់ទិសគ្នា និងអាចកំណត់កម្រិតទាបខ្ពស់បានយ៉ាងងាយស្រួល។
ផ្នែកខាងក្រោយមានបំពាក់សេនស័រ ៤ គ្រាប់ និងកាមេរ៉ាសម្រាប់ជាជំនួយពេលចូលចត និងបង្ហាញជាបន្ទាត់រ៉េតាមចង្កូត និងមានពោងសុវត្ថិភាព ៦ គ្រាប់ព័ន្ធពេញផ្នែកខាងក្នុងរថយន្ត។ Chevrolet Trax សេរីឆ្នាំ ២០២១ មានជើងក្រោមខ្ពស់ និងយ៉ាន់កង់ទំហំ ១៨អុីញ ដ៏រឹងមាំ ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវ ហើយកាន់តែពិសេសគឺមានបំពាក់មកជាមួយ សេនស័រកង់ទាំង ៤ គ្រាប់ដែលបង្ហាញពីសម្ពាធខ្យល់កង់បានច្បាស់លាស់ អាចឲ្យអ្នកបើកបរដឹងបានភ្លាមៗ ជៀសវាងបញ្ហានានា។
រថយន្តនេះ ក៏មានបំពាក់ប្រព័ន្ធជំនួយការបើកបរឡើង ចុះចំណោត បូករួមប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS, EBD, ESC, TSC ហើយធុងសាំងរថយន្តនេះមានចំណុះ ៥៣លីត្រ។ អាចនិយាយបានថា បើផ្តោតលើគុណភាព តម្លៃ និងបច្ចេកវិទ្យាទំនើបបែបនេះ មានតែ Chevrolet Trax ឆ្នាំ ២០២១ តែប៉ុណ្ណោះដែលស័ក្តិសមជាមួយប្រិយមិត្តបំផុត។
សម្រាប់ព័ត៌មានបន្ថែមទំនាក់ទំនងមកទីតាំងក្រុមហ៊ុន Chevrolet ផ្ទាល់ អគារ #១១៥ មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 095 555 832 | 093 889 888 ឬតាមរយៈបណ្តាញសង្គម
Facebook: www.facebook.com/chevy.cambodia
Telegram: t.me/chevycambodia
YouTube: ChevroletCambodiaOfficial
Instagram: www.instagram.com/chevroletcambodia