រថយន្ត Tesla Cybertruck បានក្លាយជាប្រធានបទក្ដៅគគុកមួយដែលគេលើកយកមកពិភាក្សា ដោយសារវាជារថយន្តភីកអាប់អគ្គិសនីដំបូងរបស់ Tesla និងមានរចនាបថខុសប្លែកពីរថយន្តភីកអាប់ដទៃទៀតកំពុងលក់លើទីផ្សារ។
បើតាមការឲ្យដឹងពីលោក Elon Musk ការឌីហ្សាញរបស់រថយន្ត Cybertruck គឺទទួលបានគំនិតខ្លះៗពីរថយន្ត Lotus Esprit ឆ្នាំ ១៩៧៦ ដែលរថយន្តនេះបានលេចមុខក្នុងខ្សែភាពយន្ត James Bond ចំណងជើងថា “The Spy Who Loved Me” ចេញផ្សាយឆ្នាំ ១៩៧៧។
រថយន្ត Cybertruck នេះដែរគឺឌីហ្សាញដោយលោក Franz von Holzhausen ដែលលោកធ្លាប់បានឌីហ្សាញរថយន្ត Teslsa ជាច្រើនម៉ូដែលរួមមាន Tesla Model S, Model 3, Model X, Model Y, Semi, និង Tesla Roadster ទៀតផង៕