នាថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ២០២៣ ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង ៣ ៥០០នាក់។
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានមានប្រសាសន៍ថា៖
ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្រៃលែងដែលទីបំផុតយើងបាននាំយកនូវរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះមកដល់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាហើយ។ ខ្ញុំក៏សូមថ្លែងអំណរគុណ ដល់អតិថិជន Ford គ្រប់រូបដែលបានធ្វើការអត់ធ្មត់និង ទន្ទឹងរងចាំអស់រយៈពេលជាច្រើនខែ ដើម្បីក្លាយជាម្ចាស់រថយន្តទំនើបនេះ ។ រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះ ត្រូវបានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ដែលមានភាពទំនើប ប្រណិតភាព ផាសុខភាព ងាយស្រួលក្នុងការបើកបរ។ លើសពីនេះទៅទៀត យើងក៏សង្ឃឹមយ៉ាងមុតមាំថា Ford Territory ស៊េរីឆ្នាំ២០២៣ នឹងមានវត្តមាននៅលើដងផ្លូវក្នុងពេលឆាប់ៗនេះ ហើយនឹងទទួលបាននូវការពេញចិត្ត ក៏ដូចជាការគាំទ្រពីសំណាក់អតិថិជនផងដែរ។
កម្មវិធីសម្ពោធជាផ្លូវការ និងការបើកបរសាកល្បងនៃ រថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីឲ្យអតិថិជនយល់ជ្រាបកាន់តែច្បាស់ពីវត្តមាននៃកំពូលរថយន្តអេសយូវី SUV មួយនេះជាមួយនឹងរូបរាងថ្មីទាំងស្រុង និងទទួលបានបទពិសោធន៍ដ៏អស្ចារ្យនៃការបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ២០២៣ នេះដោយផ្ទាល់ជាមួយនឹងអ្នកជំនាញបច្ចេកទេសFord ដើម្បីសាកល្បងនូវមុខងារដ៏ថ្មីស្រឡាង ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលបានបំពាក់នៅលើរថយន្តនេះ ។
កាន់តែពិសេសនោះគឺ ផ្នែកខាងក្រៅនៃរថយន្ត Ford Territory ស៊េរីឆ្នាំ២០២៣ នេះ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង ជាមួយនឹងចង្កៀងមុខដែលមានភ្លើងបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទ និងចង្កៀងខាងមុខជាប្រភេទ LED បិទនិងបើកហ្វាកូដដោយស្វ័យប្រវត្ត ជាមួយមុខងារ (Follow Me Home) ចង្កៀងក្រោយជាប្រភេទ LED បែប 3D ដែលមានពន្លឺភ្លឺច្បាស់ល្អ។ មិនតែប៉ុណ្ណោះ Ford Territory ស៊េរីឆ្នាំ២០២៣ នេះ ក៏មានបំពាក់នូវ សែនសឺចំនួន ១២គ្រាប់ជុំវិញរថយន្ត ផ្លឹតទឹកអូតូ និង កញ្ចក់ក្តោបអូតូ ដែលជួយអោយការបើកបរកាន់តែមានភាពឆ្លាតវៃ។
ចំណែកឯផ្នែកខាងក្នុងនៃរថយន្តនេះវិញ ត្រូវបានរចនាម៉ូដប្រណិត ធំទូលាយ ប្រកបដោយផាសុខភាព ដែលមានដូចជា៖
- កៅអីបែបប្រណិតដែលបានបំពាក់នូវមុខងារកៅអីត្រជាក់ផ្នែកខាងមុខ
- ដំបូលកញ្ចក់ធំអាច បិទនិងបើកបាន និងពោងសុវត្ថិភាពជុំវិញរថយន្ត
- រថយន្តនេះក៏បានបំពាក់នូវកុងទ័រឌីជីថលទំនើបទាន់សម័យទំហំ ១២,៣អ៊ីញ
- អេក្រង់ Touch Screen កណ្តាលទំហំ ១២ អ៊ីញ ជាមួយប្រព័ន្ធ Wireless Apple CarPlay និង Android Auto
- ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដែលអាចធ្វើការដោយស្វ័យប្រវត្ត
- ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិចស៊េរីថ្មី
- ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging)
- ចង្កូតអេឡិចត្រូនិច (EPAS) ធូរងារស្រួលពេលបើកបរ
- ប្រព័ន្ធបន្សុទ្ធខ្យល់ PM 2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្ត
- ប្រព័ន្ធចុចបញ្ឆេះរថយន្ត (Smart key)
- កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាត (Auto-Dimming)
ជាពិសេសនោះគឺអតិថិជននឹងពេញចិត្តជាមួយនឹងកម្លាំងម៉ាស៊ីនថ្មីនៃរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ២០២៣ ដែលម៉ាស៊ីនជំនាន់ថ្មីនេះជាប្រភេទម៉ាស៊ីនសាំង ១,៥L EcoBoost ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ ១៦៣PS និងកម្លាំងរមួលកង់រហូតដល់ទៅ ២៥០Nm និងប្រអប់លេខស្វ័យប្រវត្ត ៧វគ្គ ដែលផ្តល់នូវសន្ទុះខ្លាំងក្នុងការបើកបរ។
មិនតែប៉ុណ្ណោះនៅមានមុខងារប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយ ជាច្រើនទៀតដែលបានទាក់ចិត្តអតិថិជនបន្ទាប់ពីបានធ្វើតេស្តសាកល្បងរួចមកដូចជា៖
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬ អ្នកថ្មើរជើងឆ្លងកាត់ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត
- ប្រព័ន្ធបន្ថយល្បឿន រក្សាគម្លាតសុវត្ថិភាព ឈប់ និង ទៅមុខដោយស្វ័យប្រវត្តតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ
- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលបើកទ្វារថយន្ត
- អ្វីដែលអតិថិជននឹងពេញចិត្តខ្លាំងមួយទៀតនោះគឺ ប្រព័ន្ធបើក និងបិទឃ្លុបក្រោយដោយស្វ័យប្រវត្តដោយគ្រាន់តែគ្រវាសជើង
- អ្វីដែលកាន់តែអស្ចារ្យនោះគឺរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ២០២៣ បានបំពាក់ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P), (T) និងប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត និងមានប្រព័ន្ធកាំមេរ៉ាសុវត្ថិភាព 360 ដឺក្រេកម្រិតខ្ពស់ជុំវិញរថយន្ត ជាមួយនឹងអេក្រង់ Touchscreen ១២អ៊ីញ។
រថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៣ មានវត្តមាននៅទីផ្សារព្រះរាជាណាចក្រកម្ពុជាជាមួយនឹងជម្រើសពណ៌យ៉ាងច្រើនសម្បូរបែបរហូតដល់ទៅ ៦ ជម្រើសរួមមាន៖ ពណ៌ក្រហម ខៀវ ខ្មៅ ទឹកមាស សូកូឡា និងពណ៌ស។ ជាមួយនឹងតម្លៃពិសេសត្រឹមតែ ៤៨ ៩០០ ដុល្លាតែប៉ុណ្ណោះ។
សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរ និងបើកបរសាកល្បងរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ ២០២៣ នៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖
- អគារតាំងបង្ហាញរថយន្ត Ford សាខា ផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773
- អគារតាំងបង្ហាញរថយន្ត Ford សាខា ទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939
- អគារតាំងបង្ហាញរថយន្ត Ford សាខា ទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935
- អគារតាំងបង្ហាញរថយន្ត Ford Trade-In ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 077 722 999 | 011 255 229
- អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357 | 088 9 666 357
- អគារតាំងបង្ហាញរថយន្ត Ford សាខា ខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបួមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883 | 088 3 999 883៕