នាពេលបច្ចុប្បន្ននេះប្រព័ន្ធបើកបរស្វ័យប្រវត្តិរបស់ក្រុមហ៊ុនរថយន្ត General Motors ដែលមានឈ្មោះថា Super Cruise មានតែនៅលើរថយន្ត Cadillac CT6 ប្រភេទ Sedan ស៊េរីថ្លៃប៉ុណ្ណោះ។
ប៉ុន្តែនឹងមានការប្រែប្រួលឆាប់ៗខាងមុខនេះ។ អំឡុងការប្រកាសអំពីចំណូលប្រចាំត្រីមាសទី ៤ ប្រចាំឆ្នាំ ២០១៩ លោក Mark Reuss ប្រធានក្រុមហ៊ុន GM បានបង្ហាញថាប្រព័ន្ធ Super Cruise នឹងបន្តដាក់លើរថយន្តសរុប ២២ គ្រឿងនៅត្រឹមឆ្នាំ ២០២៣ ចាប់ផ្ដើមជាមួយ Cadillac Escalade, CT4 និង CT5 មុននឹងពង្រីកទៅកាន់ម៉ាកដទៃទៀតរបស់ GM។
ប្រព័ន្ធ Super Cruise គឺមានលក្ខណៈស្រដៀងគ្នានឹងប្រព័ន្ធ Autopilot របស់ Tesla ដែរ ដែលវាមានសមត្ថភាពបញ្ជាចង្កូតរថយន្តដោយស្វ័យប្រវត្តិ, អាចបញ្ជាហ្វ្រាំងស្វ័យប្រវត្តិ ហើយអាចបង្កើនសន្ទុះល្បឿនរថយន្តដោយស្វ័យប្រវត្តិអំឡុងពេលបើកបរលើផ្លូវ Highway ជាដើម៕