រថយន្ត Haval H6 ប្រភេទ Plug-in hybrid ត្រៀមបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Haval គ្រោងនឹងធ្វើការដាក់បង្ហាញចេញនៅរថយន្ត Haval H6 ប្រភេទ Plug-in Hybrid ជាមួយតម្លៃនឹងប្រកាសនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងទីផ្សារប្រទេសថៃ។

Haval H6 PHEV ជំនាន់ទី ៣ ស្រដៀងនឹងការរចនាទៅនឹង Supreme+ ដោយបំពាក់ជាមួយប៉ាណាមុខមួយផ្ទាំងធំអបដោយចង្កៀងមុខ កាងខាងមុខថ្មីជាមួយនឹងចង្កៀងអ័ព្ទតុបតែងដោយស៊ុមពណ៌ខ្មៅ។ ខណៈផ្នែកខាងក្រោយបំពាក់ដោយចង្កៀង LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ជាមួយនឹងឡូហ្គោ PHEV នៅលើទ្វារក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្នុងនៃម៉ូដែល Plug-in Hybrid រូបរាងទាំងមូលនៃកាប៊ីនដូចគ្នាទាំងស្រុងទៅម៉ូដែលកូនកាន់ Hybrid ឬសាំង ប៉ុន្តែកុងសូលកណ្តាលត្រូវបានរចនាឡើងវិញ និងបានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD ទំហំ ១២,៣ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥  អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ HUD head-up display ជាដើម។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ ផ្គូបជាមួយម៉ូទ័រអគ្គិសនី មានកម្លាំង ៣២៦ សេះ និងកម្លាំងរមួល ៥៣០ ញ៉ូតុនម៉ែត្រ ប្រើអាគុយទំហំ ៣៤,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២១០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម