រថយន្ត Lexus LX 570 2020 នាំពីជប៉ុនយកលក់នៅវៀតណាម ដឹងតម្លៃប៉ុន្មានទេ?

ក្រោយ​ពី​បញ្ចេញ​រថយន្ត​ SUV ថ្មី​ពីរ​ម៉ូដែល​ក្នុង​កម្មវិធី Vietnam Motor Show ឆ្នាំ ២០១៩ រួច​មក ក្រុមហ៊ុន Lexus បាន​បន្ត​នាំ​យក​រថយន្ត Lexus LX 570 ឆ្នាំ ២០២០ មក​បន្ត​ទៀត។

ប្រៀប​ធៀប​នឹង​ម៉ូដែល​ឆ្នាំ ២០១៩ ​ឃើញ​ថា​ម៉ូដែល​ថ្មី​នេះ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​នោះ​ឡើយ ពោល​វា​នៅ​តែ​មាន​បំពាក់​នូវ​​រន្ធ​ខ្យល់​ទំហំ​ធំ និង​មាន​អំពូល​ក្រោយ​រាង​អក្សរ L ដដែល។ នៅ​ផ្នែក​ខាង​ក្នុង​គ្រប​ដណ្ដប់​ដោយ​ស្បែក​គុណភាព​ខ្ពស់ និង​ឈើ Shimamoku មាន​អេក្រង់​បញ្ជា​ទំហំ ១២,៣ អ៊ីញ ឧបករណ៍​បំពង​សំឡេង​ចំនួន ១៩ និង​ម៉ាស៊ីន​ត្រជាក់ ៤ តំបន់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX 570 ឆ្នាំ ២០២០ នៅ​តែ​ប្រើ​ម៉ាស៊ីន V8 ចំណុះ ៥,៧ លីត្រ ផលិត​កម្លាំង​បាន ៣៦៧ សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ Lexus LX ស៊េរី​ថ្មី​នេះ​គឺ​នាំ​ចូល​ពី​ប្រទេស​ជប៉ុន និង​ចែក​ចាយ​លក់​នៅ​វៀតណាម​ក្នុង​តម្លៃ​ប្រមាណ ៣៥,៩ ម៉ឺន​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម