រថយន្ត MPV Geely Galaxy V900 EREV ដាក់លក់ជាមួយតម្លៃពិសេសក្នុងរយៈពេលមានកំណត់ត្រឹមតែជាង៣មុឺនដុល្លារ

ម៉ាកយីហោ Galaxy របស់ក្រុមហ៊ុន Geely បានដាក់លក់ជាផ្លូវការនូវរថយន្ត MPV កម្រិតខ្ពស់ស៊េរីថ្មីរបស់ខ្លួន គឺម៉ូឌែល Galaxy V900 កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៦។ រថយន្តនេះផ្ដល់មកជាមួយជម្រើស 3Options ផ្សេងគ្នាដាក់លក់ជាមួយតម្លៃធម្មតាចាប់ពី ៤៤ ៣០០ ដល់ ៥២ ៨០០ ដុល្លារ។ ប៉ុន្តែសម្រាប់ការដាក់លក់ក្នុងរយៈពេលកំណត់ដំបូង តម្លៃត្រូវបានបញ្ចុះមកសល់ត្រឹមតែប្រហែល ៣៨ ៥០០ ដល់ ៤៧ ១០០ ដុល្លារប៉ុណ្ណោះ។

Geely Galaxy V900 minivan exposed in China as EREV counterpart of UK-bound  LEVC L380រថយន្ត Galaxy V900 បំពាក់មកជាមួយប្រព័ន្ធពង្រីករយៈចម្ងាយបើកបរប្រើសាំងលាយអគ្គិសនី (EREV) ដំណើរម៉ាស៊ីនសាំងចំណុះ ១.៥T រួមបញ្ចូលជាមួយម៉ូទ័រអគ្គិសនីភ្លោះ គាំទ្រដោយប្រព័ន្ធបើករកង់ទាំង៤ (AWD) ផ្ដល់នូវចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបាន ២៦០ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC និងមានរយៈចម្ងាយបើកបរសរុបរហូតដល់ ១ ២២០ គីឡូម៉ែត្រ នៅពេលចាក់សាំង និងសាកថ្មពេញ។

Geely Galaxy debuts V900 MPV, its first V-series model - CnEVPostសម្រាប់ការឌីស្សាញរូបរាងរថយន្ត Galaxy V900 នៅផ្នែកខាងមុខបានបំពាក់ដោយបន្ទះភ្លើង “Star River” និងឡូហ្គោរូបសេះមានស្លាប (Pegasus) ស្រោបមាស 24K។  ចំណែកផ្នែកខាងក្រោយបំពាក់ជាស្ដុបបែបបញ្ឍរលាងបន្ថែមជាមួយបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ។ ចូលមកដល់ផ្នែកខាងក្នុង Galaxy V900 នៅផ្នែកខាងមុខបានបំពាក់ជាមួយអេក្រង់កម្សាន្ដទំហំ ១៥.៤ អុីញ, កុងទ័រឌីជីថលទំហំ ១០.២៥ អុីញ និងស្លាយកុងទ័រ AR-HUD ទំហំ ១៩.៨ អុីញ។

បន្ថែមពីរថយន្ដ Geely Galaxy V900 EREV ក៏បានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរ “Qianli (Afari) Haohan” H5 របស់ក្រុមហ៊ុន Geely រួមមាន៖ ឧបករណ៍ (LiDAR) ចំនួន ១, រ៉ាដារលកមីលីម៉ែត្រចំនួន ៣ គ្រឿង, កាមេរ៉ាកម្រិត (HD) ចំនួន ១១ គ្រាប់ និងរ៉ាដា ultrasonic ចំនួន ១២ គ្រាប់ គាំទ្រដល់មុខងារ បើកបរដោយស្វ័យប្រវត្តិតាមប្រព័ន្ធរុករក នៅលើផ្លូវល្បឿនលឿនទូទាំងនិងនៅក្នុងទីក្រុងផងដែរ។

Роскошный минивэн Geely Galaxy V900 показался на первых официальных кадрах  - КОЛЕСА.ру – автомобильный журналដើម្បីធានាផាសុកភាពរបស់អ្នកដំណើរ រថយន្ត Geely Galaxy V900 បានបំពាក់នូវកៅអីប្រភេទ “Cloud-Sensing SPA” ដែលមានមុខងារកម្ដៅ, ប្រព័ន្ធខ្យល់ត្រជាក់, មុខងារចងចាំទីតាំងអង្គុយ និងមុខងារម៉ាស្សា។ នៅជួរទីពីរ មានបំពាក់នូវអេក្រង់កម្សាន្តទំហំ ១៧.៣ អុីញ និងអេក្រង់បញ្ជាមុខងារផ្សេងៗទំហំ ៥.៩៨ អុីញ នៅលើកន្លែងដាក់ដៃ។ លក្ខណៈពិសេសបន្ថែមទៀតនៅផ្នែកខាងក្នុងរួមមាន ទូរទឹកកចំណុះ ៩.១ លីត្រ អាចរក្សាសីតុណ្ហភាពបានចាប់ពី -៦ ដល់ ៥០ អង្សាសេ និងឧបករណ៍បំពងសម្លេង Flyme Sound ចំនួន ២៧ គ្រាប់ ជាមួយកម្លាំងបញ្ចេញសំឡេង ២ ៣០០ វ៉ាត់។

រថយន្ត Geely Galaxy V900 កំពុងឈានជើងចូលក្នុងចំណែកទីផ្សាររថយន្ត MPV កម្រិតខ្ពស់ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដោយត្រូវប្រឈមមុខជាមួយគូប្រជែងសំខាន់ៗដូចជា Denza D9, Xpeng X9, Voyah Dream, WEY Gaoshan និង Buick Electra Encasa៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម