ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការចែករំលែកនូវរូបភាពនៃរថយន្ត Outlander ប្រភេទ Plug-in Hybrid ដែលនឹងបង្ហាញខ្លួននាពេលឆាប់ៗខាងមុខនេះ ជាមួយការរចនា វាដូចគ្នាទៅនឹងម៉ូឌែលប្រភេទម៉ាស៊ីនពីស្តុងធម្មតាដែរ គ្រាន់តែមានការនាំមកថ្មនៃរន្ធសាកថ្មនៅផ្នែកខាងក្រោយ និងតែមឡូហ្គូ Plug-in Hybrid នៅលើទ្វាខាងក្រោយ។
បន្ថែមពីនេះក្រុមហ៊ុនក៏បង្ហាញពីព័ត៌មានលម្អិតនៃម៉ូឌែលនេះ ដែលនឹងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ដោយនៅផ្នែកខាងមុខមួយ នៅខាងក្រោយមួយ ព្រមទាំងជម្រើសនៃការបើកបរចំនួន ៧ជម្រើសរួមមាន៖ Normal, Gravel, Snow, Power, Eco និង EV Mode។
ជាក់ស្តែងសម្រាប់ព័ត៌មានបន្ថែមទៀតក្រុមហ៊ុនពុំបានបញ្ចេញនោះឡើយ ប៉ុន្តែរថយន្ត Crossover នេះនឹងត្រូវបានគេរំពឹងថានឹងចេញជាផ្លូវការនៅលើទីផ្សារប្រទេសជប៉ុនមុនខែមីនា ឆ្នាំ២០២២ និងឈានជើងទៅកាន់ទីផ្សារសហរដ្ឋអាមេរិចនៅពាក់កណ្តាលឆ្នាំ២០២២ផងដែរ៕