រថយន្ត RAV4 GR Sport 2026 មានទាំងរូបរាងស្អាត កម្រិតសមត្ថភាពល្អ ថែមទាំងសន្សំសំចៃ

[បរទេស] ក្ដៅៗក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ដ RAV4 ជំនាន់ទី ៦ បានធ្វើការផ្លាស់រូបរាថ្មីទាំងស្រុង ផ្តល់ជូនជម្រើសនៃការរចនាទៅតាមរចនាបទ ៣ប្រភេទ រួមមានប្រភេទ​ Regular (ធម្មតា), Sport (ស្ព័រ) និង Woodland (បែប Off-road) ដែលផ្តល់ជម្រើសកាន់តែច្រើនដល់អតិថិជន។

Three...Two...One… Toyota Debuts Amazing All-New RAV4និយាយ​ដោយ​ត្រង់​ទៅ នៅ​ពេល​​គិត​ដល់​រថយន្ត SUV ភា្ជប់មកជាមួយពាក្យ ស្ព័រ (Sport) ច្បាស់ណាស់រថយន្ដនោះ រចនានេះមកជាពិសេស ផ្ដោតលើកម្រិតសមត្ថភាពបើកបរកាន់តែពិសេស ហើយមានរូបរាងស្អាតថែមទៀត ។ ចំពោះពាក្យ GR Sport ដែលបំពាក់លើរថយន្ដ Toyota គឺត្រូវបានរចនាមកជាពិសេស។

ចំពោះរថយន្ដ RAV4 GR Sport ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីវិស្វករ Toyota Gazoo Racing របស់ពួកគេ។ រថយន្តនេះដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៣២៤ សេះ ផ្គួបជាមួយអាគុយ ដែលអាចបើកបរបាន ៨០គីឡូម៉ែត្រ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបានពី ១០-៨០% ប្រើរយៈពេល ៣០នាទី ។​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

2026 Toyota RAV4 Plug-in Hybrid - Toyota USA Newsroomសម្រាប់រូបរាង និងការឌីស្សាញផ្នែកខាងក្រៅ Toyota RAV4 GR Sport ស៊េរីថ្មីចុងក្រោយ រចនាមករាងកាចជាងគេ ដោយមានប៉ាណាមុខមួយផ្ទាំងធំរាងជាសំណាញ់ ជួយដល់ប្រព័ន្ធលំហូរខ្យល់បានយ៉ាងល្អ បន្ថែមមកជាមួយ LED រចនាបែបអក្សរ C មុខងារទម្លើង-ទម្លាក់អូតូ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័ និងចង្កៀងក្រោយ LED ឌីស្សាញថ្មីផងដែរ ។ នេះក៏ជាចំណុចទាក់ចិត្តមួយខ្លាំងមែនទែនដោយរបស់រថយ្ដ RAV4 GR-Sport មានរចនាបែបស្ព័រមានរូបរាងស្រស់ស្អាត ហើយថែមទាំងប្រើប្រាស់ប្រព័ន្ធ Plug-in hybrid ជួយសន្សំសំចៃទៀត។

The 2026 Toyota RAV4 GR sport Has Real Sports Car Credចំណែកឯផ្នែកខាងក្នុងវិញ Toyota រក្សាភាពសាមញ្ញ។ ថ្វីត្បិតតែផ្នែកខាងក្នុងមិនមានការអាប់ដេតធំដុំក៏ដោយ ក៏អ្នកនឹងឃើញការបន្ថែមនូវ ស្លាកសញ្ញា GR នៅលើក្បាលពូក, ចង្កូត បន្ថែមមកជាមួយ Paddle shifters និងឈ្នាន់អាលុយមីញ៉ូម។

នៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ ចាប់ពី ១០,៥ អ៉ីញ ដល់ ១២,៩ អីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច ជាមួយមុខងារ Auto Hold ឧបករណ៍បំពងសំលេងម៉ាក JBL ។ លើសពីនេះ Toyota ក៏បានបញ្ចូលបច្ចេកវិទ្យាថ្មី Arene software development platform ដែលជំនួយដល់ទៅប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 4.0 system ទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម