រថយន្ត Toyota Century ជំនាន់​ក្រោយ​នឹងមិន​មានជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនោះទេ

ក្រុមហ៊ុន Toyota បាន​បញ្ជាក់​ថារថយន្ត​ប្រណីតត្រកូល Century ជំនាន់​ក្រោយ​របស់​ខ្លួន​នឹង​មិនមានជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនោះ​ទេ ប៉ុន្តែ​ផ្ទុយទៅវិញ​នឹងបន្ដ​ប្រើប្រាស់​ប្រព័ន្ធ​ថាមពល​​ម៉ាស៊ីន​ចំហេះ​ខាងក្នុង (ICE) សម្រាប់ទំហំចំនួន​ស៊ីឡាំង​នៅ​មិនទាន់​អាចបញ្ជាក់បាននៅឡើយទេ។

Toyota's New Century Brand Debuts Extravagant Coupeមុន​ពេល​ការ​ពង្រីក​ជា​សាកល​នៃ​យីហោ​រថយន្ត​ប្រណីត​របស់​ក្រុមហ៊ុនជប៉ុនមួយនេះ​ ចាប់តាំងពីការ​ដាក់​លក់​ដំបូង​ក្នុង​ឆ្នាំ ១៩៦៧ នៅ​ប្រទេស​ជប៉ុន ក្រុមហ៊ុន​ Toyota បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី CarExpert ថាប្រព័ន្ធ​ថាមពល​របស់​ខ្លួន​នៅ​មិនទាន់​ត្រូវ​បាន​កំណត់​ច្បាស់លាស់​នៅឡើយ បន្ទាប់ពីរថយន្ដគម្រូ Century ជំនាន់​ក្រោយ បានបង្ហាញខ្លួន​នៅ​ពិព័រណ៍ Japan Mobility Show (JMS) ក្នុង​ទីក្រុង​តូក្យូ កាលពី​ខែ​តុលា។

1967 Century (1st generation) | Toyota | Global Newsroom | Toyota Motor  Corporation Official Global Websiteលោក Takashi Uehara ប្រធាន​ផ្នែកប្រព័ន្ធថាមពលរបស់ Toyota បាន​ថ្លែង​ថា៖ “យើង​មិនទាន់​បាន​សម្រេច​ចិត្ត​ថា​តើ​ម៉ាស៊ីន​ប្រភេទ​ណា​ដែល​នឹង​ត្រូវ​បាន​ដំឡើង​នៅឡើយ​ទេ”។ ខណៈ​ដែល​លោក​មិនបាន​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​ណា​មួយ នៅពេល​ត្រូវ​បាន​ស្នើសុំ​ឲ្យ​បញ្ជាក់​ថា តើ​ម៉ូឌែល Century ថ្មី​នេះ​នឹង​ជា​រថយន្តប្រើប្រាស់ចំហេះក្នុង (ICE) ឬ​​ជា​រថយន្ត​អគ្គិសនី​ប្រើអគ្គិសនិសុទ្ធ (EV) នោះទេ ប៉ុន្តែលោក Uehara បាន​និយាយយ៉ាងខ្លីថា៖ “បាទ វា​នឹង​មាន​ម៉ាស៊ីន”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Century Coupe Concept aims grand tourer at discerning clientele |  Drivingជាមួយចម្លើយនេះអាចបញ្ជាក់បានថារថយន្ត Toyota Century ជំនាន់​ក្រោយ​នឹងមិន​មានជម្រើសប្រើអគ្គិសនីសុទ្ធទេ។ ជាមួយគ្នានេះ​រថយន្ដនេះអាចនឹងប្រើម៉ាសុីនទំហំ ៨សុីឡាំង ដែល​លោក Uehara បាន​ប្រាប់ CarExpert ថានឹង​ត្រូវ​ប្រើប្រាស់​នៅ​ក្នុង​រថយន្ត Lexus Supercar ជំនាន់​ក្រោយ និង​រថយន្ត Toyota GR GT (Performance Flagship) ដែល​នឹង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ចុង​សប្តាហ៍​នេះ ទោះបីជា​មិនទាន់​ច្បាស់​ថា​តើ​វា​នឹង​ត្រូវ​អនុវត្ត​ដាច់ដោយឡែក ឬ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ V8 Petrol-Electric Hybrid ថ្មី​ក៏ដោយ។

រថយន្ត Century sedan ធ្លាប់​ជា​រថយន្ត Toyota តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​នេះ ដែល​មាន​ម៉ាស៊ីនទំហំដល់ ១២សុីឡាំង។ រថយន្ត Limousine ជំនាន់​ទីពីរ (ឆ្នាំ ១៩៩៧–២០១៧) ប្រើប្រាស់​ម៉ាស៊ីនចំណុះ ៥.០ លីត្រ ទំហំ១២សុីឡាំង។ ម៉ាស៊ីនទំហំ១២សុីឡាំងនេះ ត្រូវ​បាន​ជំនួស​ដោយ​ប្រព័ន្ធ​ថាមពល​កូនកាត់ (hybrid powertrain) ដែល​មាន​មូលដ្ឋាន​លើ​ម៉ាស៊ីន 2UR-FSE Petrol ទំហំ៨សុីឡាំង សម្រាប់​រថយន្ត Century sedan ជំនាន់​ទីបី​នៅ​ឆ្នាំ ២០១៨ ហើយត្រូវបានប្រើប្រាស់លើរថយន្ត Lexus LS600h ដែល​បាន​លក់​នៅ​អូស្ត្រាលី​ចន្លោះ​ឆ្នាំ ២០០៤ ដល់ ២០១២។

Why The Toyota Century V-12 Is The Ultimate Japanese Sleeper CarCentury បាន​ដាក់​បង្ហាញ​រថយន្តប្រភេទ SUV លើកដំបូង​របស់​ខ្លួន​នៅ​ឆ្នាំ ២០២៣ ហើយ​វា​កំពុង​ដាក់​លក់​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជាមួយ​នឹង​ប្រព័ន្ធថាមពល​កូនកាត់ Plug-in Hybrid ដែល​មាន​មូលដ្ឋាន​លើ​ម៉ាស៊ីនសាំងចំណុះ៣.៥ លីត្រ ទំហំ៦សុីឡាំង ខណៈ​រថយន្ត Century ប្រភេទ Sedan​ បានប្រើ​ម៉ាស៊ីនទំហំ៨សុីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម