រូបរាងរថយន្ត Toyota Century ប្រភេទបើកដំបូលដែលមានផលិតត្រឹមតែមួយគ្រឿងនោះ បានបង្ហាញមុខមាត់ឡើង ហើយវានឹងត្រូវប្រើធ្វើជាយានជំនិះរបស់អធិរាជជប៉ុនថ្មី ហើយនឹងប្រើជាលើកនៅថ្ងៃទី ២២ ខែតុលា ក្នុងពិធីឡើងគ្រងរាជ្យ។
តាមការចុះផ្សាយរបស់ Japanese Nostalgic Car បានឲ្យដឹងថារថយន្តម៉ូដែលនេះ ត្រូវបានគេហៅថាជា “រថយន្តដង្ហែអធិរាជ” ហើយនឹងប្រើដោយអធិរាជ Naruhito បើកបរលើចម្ងាយផ្លូវ ៤,៦ គ.ម នៅតាមផ្លូវទីក្រុងតូក្យូ ឆ្ពោះទៅកាន់រាជវាំង Akasaka។
Century ខាងលើនេះ ត្រូវបានគេរាយការណ៍ថាជារថយន្តដង្ហែថ្មីដំបូងបំផុតរបស់សែរាជវង្សជប៉ុនក្នុងរយៈពេល ៣០ ឆ្នាំ ដែលមកជំនួសរថយន្ត Rolls-Royce Corniche ស៊េរីឆ្នាំ ១៩៩០ ដែលធ្លាប់ប្រើតែពីរលើកប៉ុណ្ណោះ។ រថយន្តថ្មីនេះនឹងមានសកម្មភាពច្រើន ដោយនឹងត្រូវប្រើអំឡុងព្រឹត្តិការណ៍ធំដូចជាកីឡាអូឡាំពិករដូវក្ដៅឆ្នាំ ២០២០។ វាក៏នឹងត្រូវដាក់បង្ហាញក្នុងរាជវាំងនៅ ក្យូតូ និងតូក្យូ ពេលដែលមិនប្រើប្រាស់ផងដែរ៕