រថយន្ត Toyota Prius ស៊េរីឆ្នាំ ២០២៣ ដឹកមកដល់កម្ពុជាតម្លៃខ្ទង់ ៧ មុឺនដុល្លារជាង

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Toyota Prius Prime XSE ឆ្នាំ២០២៣ ប្រភេទ plug-in hybrid ជាមួយតម្លៃសរុប ៧៥ ៤២៩ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី Auto US Direct Cambodia

សម្រាប់តម្លៃ ៧៥ ៤២៩ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៤៤ ០៦៣ ដុល្លារ ($44,063)
  • តម្លៃពន្ធនាំចូល ២៤ ៨១៧ ដុល្លារ ($24,817)
  • តម្លៃដឹកជញ្ជូន ២ ២៥០ ដុល្លារ ($2,250)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ២៥០ ដុល្លារ ($250)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ២ ២៥០ ដុល្លារ ($2,250)
  • តម្លៃសរុបទាំងអស់ ៧៥ ៤២៩ ដុល្លារ ($75,429)

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រថយន្ត Toyota Prius Prime ស៊េរីឆ្នាំ ២០២៣ ម៉ូដែល XSE ដំណើរការដោយម៉ាស៊ីន plug-in hybrid ដែលអាចបើកបរបានចម្ងាយ ៦៧ គីឡូម៉ែត្រក្នុងការប្រើប្រាស់ថាមពលអគ្គិសនី ។

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia

សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 077 288 687 (Telegram) ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម