តាមការសន្យាដែលបានធ្វើឡើងកាលពីឆ្នាំមុន នាពេលនេះ Volvo បានប្រកាសថារថយន្តថ្មីទាំងអស់ដែលខ្លួនផលិតនឹងមានការកំណត់ល្បឿនអតិបរមាត្រឹម ១៨០ គីឡូម៉ែត្រ/ម៉។
Volvo បាននិយាយថាការកំណត់បែបនេះ គឺដើម្បីបិទនូវគម្លាតដែលសេសសល់នៃការគ្រោះថ្នាក់ធ្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មកនៅត្រឹមចំណុចសូន្យ។
បន្ថែមពីការកំណត់ល្បឿននេះដែរ រថយន្ត Volvo ទាំងអស់នាពេលនេះក៏មាននូវ Care Key មួយ ដែលអាចឲ្យអ្នកបើកបរកំណត់ល្បឿនអតិបរមាឲ្យទាបនេះបាន។ ឧទាហរណ៍ដូចជាមុនពេលឲ្យរថយន្តឲ្យសមាជិកគ្រួសារ ក្មេងៗ ឬអ្នកមិនមានបទពិសោធន៍បើកបរ ម្ចាស់រថយន្តអាចកំណត់ល្បឿនអតិបរមាឲ្យទាបដើម្បីធានាសុវត្ថិភាពពួកគេ៕