រថយន្ត Xpeng G7 ទទួលបានការបញ្ជាទិញ១មុឺនគ្រឿងក្នុងរយៈពេល៩នាទី

រថយន្ត SUV Xpeng G7 ដែលជាដៃគូប្រជែងជាមួយ Xiaomi YU7 ហើយនិង Tesla Model Y ទទួលបានការបញ្ជាទិញ ចំនួន១មុឺនគ្រឿង ត្រឹមតែរយៈពេល៩នាទី ក្រោយការប្រកាសចេញលក់ជាផ្លូវការនៅប្រទេសចិន។

New Xpeng G7 EV clocks up more than 10,000 orders in just one hourរថយន្ដ Xpeng G7 ដាក់លក់ជាមួយជម្រើស៣ម៉ូឌែលផ្ដល់ជូនអតិថិជនក្នុងនោះរួមមាន៖

  • ម៉ូឌែល 602 Max បំពាក់មកជអាគុយទំហំ 68.5 kWh អាចបើកបានចម្ងាយ 602 គីឡូម៉ែត្រ តម្លៃ 27,325 ដុល្លាេ
  • ម៉ូឌែល 702 Max បំពាក់មកជអាគុយទំហំ 80.8 kWh អាចបើកបានចម្ងាយ 702 គីឡូម៉ែត្រ តម្លៃ 28, 721 ដុល្លារ
  • ម៉ូឌែល Ultra បំពាក់មកជអាគុយទំហំ 80.8 kWh អាចបើកបានចម្ងាយ 702 គីឡូម៉ែត្រ មានសមត្ថភាពគណនា 2,250 TOPS តម្លៃ 31, 512 ដុល្លារ

Xpeng G7 is a Tesla Model Y rival that costs just $27,000 - Autoblogរថយន្ត Xpeng G7 ម៉ូឌែលស្ដង់ដារបំពាក់ដោយបន្ទះឈីប Nvidia Drive Orin ចំនួនពីរ ដែលមានសមត្ថភាព 508 TOPS (trillion operations per second) ប៉ុន្តែសម្រាប់ ម៉ូឌែលខ្ពស់បំផុត Ultra ត្រូវ​បាន​បំពាក់​ដោយ​បន្ទះ​ឈីប AI Turing ចំនួនបី អភិវឌ្ឍន៍ដោយ Xpeng ផ្ទាល់ ហើយ​គាំទ្រប្រព័ន្ធគណនា​ថាមពល​សរុប 2,250 TOPS ដែល​គាំទ្រ​មុខងារ​ជំនួយ​ការ​បើកបរ​កម្រិត​ខ្ពស់ ក្នុងការបើកបរនៅ​ទីក្រុង, នៅលើ​ផ្លូវ​ហាយវេនិង​ជំនួយ​ការចូល​ចត​កម្រិត​ខ្ពស់ ហើយត្រូវបាន​អះអាង​ថា​មានកម្រិតសមត្ថភាពស្មើ​នឹង​ថាមពល​នៃ​បន្ទះ​ឈីប Nvidia Orin-X ចំនួន​ប្រាំបួន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបធៀបជាមួយរថយន្ត Xiaomi YU7 មានបន្ទះឈីប ADAS ពី Nvidia គាំទ្រប្រព័ន្ធគណនា​ថាមពល​សរុបតែ 700 TOPS ហើយ Tesla Model Y ផលិតនៅចិនបំពាក់ជាមួយបន្ទះឈីប ADAS គាំទ្រប្រព័ន្ធគណនា​ថាមពល​សរុបតែ 720 TOPS ដូច្នេះមាន័យថា Xpeng G7 ម៉ូឌែលកំពូលមានសមត្ថភាពគណនា​ថាមពលខ្ពស់ជាងរថយន្ដ Xiaomi SU7 និង Tesla Model Y ។

Xpeng debuts G7 SUV and begins its pre-sales, featuring up to 3 in-house self-driving chips - CnEVPostអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត រថយន្ដអគ្គិសនី Xpeng G7 បានដកចេញអេក្រង់កុងទ័រ ដោយបំពាក់ជាមួយប្រព័ន្ធ AR-HUD ដែលសហការផលិតជាមួយក្រុមហ៊ុន Huawei និងប្រព័ន្ធជំនួយការបើកបរ ដែលដំណើរការដោយបន្ទះឈីប AI Turing របស់ក្រុមហ៊ុនផ្ទាល់។

ប្រព័ន្ធ AR-HUD គឺជាផ្ទាំងបញ្ចាំងព័ត៌មាន Head-up Display ដែលមានទំហំរហូតដល់ ៨៧អុីញ ហើយបង្ហាញព័ត៌មានជា្រចើនដូចជាល្បឿនក្នុងការបើករ ការរុករកផ្លូវហើយនាំផ្លូវឆ្លាតវៃ និងការព្រមានផ្សេងៗ ទៅលើកញ្ចក់ខាងមុខរថយន្ត ដោយផ្អែកលើរូបភាពជាក់ស្ដែងពិតៗ ពេលកំពុងបើកបរតែម្ដង ការធ្វើបែបនេះដើម្បីឲ្យអ្នកបើកបរផ្ដោតអារម្មណ៍លើការការបើកកាន់តែល្អ ហើយមិនចាំបាច់ងាកភ្នែកចេញពីផ្លូវ ដើម្បីបង្កើនសុវត្ថិភាព និងកាត់បន្ថយការរំខានកាន់តែខ្ពស់។

Xpeng and Huawei show interactive car windshieldXpeng G7 ឌីស្សាញបែប “X Face” ជំនាន់ទីពីរ បំពាក់មកជាមួយភ្លើងបំភ្លឺពេលថ្ងៃអូសកាត់ពេញទឹទឹងផ្នែកខាងមុខ ហើយចង្កៀងមុខរចនាមកបំពាក់ក្នុងរន្ធខ្យល់តែម្ដង។ រថយន្តប្រភេទ mid-size SUV នេះមានប្រវែងតួខ្លួនសរុប ៨៩២ម.ម, ទទឹង ១ ៩២៥ម.ម, កម្ពស់ ១ ៦៥៥ម.ម និងប្រវែងគម្លាតកង់មុខក្រោយ ២ ៨៩០ម.ម។  រថយន្តនេះក៏បន្ថែមមកជាទ្វារអត់ស៊ុមកញ្ចក់ ហើយមានមុខងារបិទទ្វារដោយស្វ័យប្រវត្តិ, ដៃទ្វាររាបស្មើ។ ការរចនាផ្នែកខាងក្រោយបានបំពាក់មកជាមួយចង្កៀងរាងជាបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងក្រោយ ភ្ជាប់ជាមួយកាងក្រោយនៅជាប់ដំបូល។

នៅផ្នែកខាងក្នុងរថយន្ដបានលុបអេក្រង់កុងទ័របង្ហាញព័ត៌មាន ដោយសាររថយន្ដមានបំពាក់មកជាមួយប្រព័ន្ធ AR-HUD ហើយអេក្រង់កណ្តាលទំហំ 15.6 អុីញ ដើម្បីបង្ហាញទិន្នន័យបើកបរ និងប្រព័ន្ធកម្សាន្ត រួមបញ្ចូលគ្នាតែម្ដង។ បរិក្ខានៅផ្នែកខាងក្ននុងប្រើប្រាស់ជាមួយឈ, ប្រាក់ និងស្បែក ហើយមានជម្រើសពណ៌ខាងក្នុងចំនួន៤ប្រភេទ។

2025 Xpeng Motors G7 - Big on Size, Light on the Ego - DailyRevsXpeng G7 ផ្តល់ជូននូវផាសុកភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅខាងក្នុងកាប៊ីន ដោយកៅអីខាងក្នុងស្រោបដោយ Nappa មានមុខងារខ្យល់ក្ដៅ ត្រជាក់និងម៉ាស្សា។ គ្រឿងបរិក្ខារបន្ថែមរួមមាន កន្លែងសាកថ្មឥតខ្សែ 50W ចំនួនពីរនៅខាងមុខ ដំបូលកញ្ចក់បែប Panoramic  ភ្លើងបំភ្លឺលម្អក្នុងរថយន្ដ ២៥៦ពណ៌ កញ្ចក់មើលក្រោយបែបឌីជីថល ហើយបានបន្ថែមមកជាមួយអេក្រង់បញ្ជាទំហំ ៨អុីញសម្រាប់អ្នករួមដំណើរនៅផ្នែកខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម