រថយន្តជប៉ុន ជាប់ជារថយន្តប្រចាំឆ្នាំ ២០២០ នៅចិន

រថយន្ត​ Mazda3 ជំនាន់​ថ្មី ទទួល​បាន​ពាន​រង្វាន់​មួយ​ទៀត​ហើយ​ នោះ​គឺ​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ ២០២០ ក្នុង​ប្រទេស​ចិន (2020 China Car of the Year)។

រថយន្ត​​ខ្នាត​តូច​របស់​ជប៉ុន​មួយ​នេះត្រូវ​បាន​ជម្រើស​រើស​ដោយ​គណៈកម្មការ​ចំនួន ៣៨ នាក់ ក្នុង​ចំណោម​រថយន្ត​ចំនួន ១៩៤ គ្រឿង សម្រាប់​ប្រកួត​យក​ពាន​រង្វាន់​នេះ។ Mazda3 ដែល​លក់​នៅ​ប្រទេស​ចិន មាន​តែ​ជា​ប្រភេទ Sedan ដែល​ផលិត​នៅ​ Changan Mazda Automobile សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​តាំង​ពី​ខែ​សីហា​ឆ្នាំ​នេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរ​ដឹង​ថា​មុន​នេះ Mazda3 ឆ្នាំ ២០២០ ក៏​ទើប​ទទួល​បាន​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​នៅ​ថៃ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ​វា​អាច​ទទួល​បាន​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ ២០១៩ សម្រាប់​ស្ត្រី ​ពី​កម្មវិធី Dubai International Auto Show កាល​ពី​អំឡុង​ចុង​សប្ដាហ៍​មុន និង​បាន​ជាប់​ឈ្មោះ​ប្រកួត​យក​ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ​ ២០២០ នៅ​អឺរ៉ុប ដែល​ប្រកួត​ជា​មួយ​រថយន្ត ៣៤ គ្រឿង​ទៀត។

ឆ្នាំ​មុន​ ពាន​រង្វាន់​រថយន្ត​ប្រចាំ​ឆ្នាំ ២០១៩ ក្នុង​ប្រទេស​ចិន​ គឺ​បាន​ទៅ​លើ​រថយន្ត​ Lexus ES ដែល​វា​អាច​ឈ្នះ​រថយន្ត​ Toyota Camry និង Audi A8 L។ ចំណែក​សម្រាប់​ឆ្នាំ ២០១៨ គឺ​បាន​ទៅ​លើ​រថយន្ត Volvo S90 ដែល​យក​ឈ្នះ​រថយន្ត BMW 5-Series និង Range Rover Velar៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម