ខាងក្រោមនេះគឺជារថយន្ត SUV កំពូលទាំង ១០ ម៉ូដែល ដែលចំណាយពេលតិចជាងគេបំផុតក្នុងបង្កើនល្បឿនរថយន្តពី ០ ទៅ ១០០ គ.ម/ម៉។
១០. Jaguar F-Pace SVR ៖ ៤,១វិនាទី
រថយន្តនេះប្រើម៉ាស៊ីន V8 Supercharged ចំណុះ ៥,០លីត្រ ដែលកម្លាំងបាន ៥៥០សេះ និងមានល្បឿនអតិបរមា ២៨៣គ.ម/ម៉។
៩. BMW X5 M50i ៖ ៤,១វិនាទី
ម៉ាស៊ីនដែលគេបានបំពាក់លើ BMW X5 M50i គឺជាប្រភេទ Supercharged V8 ចំណុះ ៤,៤លីត្រ ដែលផលិតកម្លាំងបាន ៥២៣សេះ។
៨. Mercedes-AMG G63 ៖ ៣,៩វិនាទី
ម៉ាស៊ីនរថយន្ត SUV នេះគឺជាប្រភេទ Supercharged V8 ចំណុះ ៤,០លីត្រ ដែលមានកម្លាំង ៥៧៧សេះ និងមានល្បឿនអតិបរមា ២២០គ.ម/ម៉។
៧. Bentley Bentayga Speed ៖ ៣,៨វិនាទី
លើរថយន្ត Bentayga ធម្មតាគេបានប្រើម៉ាស៊ីន W12 Turbocharged ចំណុះ ៦,០លីត្រ ដែលមានកម្លាំង ៦០០សេះ។ សម្រាប់ប្រភេទ Speed នេះ គេបានកែសម្រួលលើម៉ាស៊ីនឲ្យវាអាចផលិតកម្លាំងបាន ៦២៦សេះ។
៦. Maserati Levante Trofeo ៖ ៣,៧វិនាទី
រថយន្តស៊េរីឆ្នាំ ២០១៩ នេះ មានប្រើប្រាស់ម៉ាស៊ីន V8 Supercharged ចំណុះ ៣,៨លីត្រ ដែលផលិតឡើងដោយក្រុមហ៊ុន Ferrari អាចបង្កើតកម្លាំងបាន ៥៩០សេះ។
៥. Porsche Cayenne Turbo ៖ ៣,៧វិនាទី
រថយន្តនេះមានប្រើម៉ាស៊ីន Twin-Turbocharged V8 ចំណុះ ៤,០លីត្រ ដែលមានកម្លាំង ៥៤១សេះ។
៤. Alfa Romeo Stelvio Quadrifoglio ៖ ៣,៦វិនាទី
ត្បិតថាម៉ាស៊ីនរបស់រថយន្តមានចំណុះត្រឹម ២,៩លីត្រ ប៉ុន្តែវាអាចបង្កើតកម្លាំងបាន ៥០៥សេះ ដោយជាប្រភេទម៉ាស៊ីន Supercharged V6។ ម៉ាស៊ីននេះអាចឲ្យរថយន្តរត់បានដល់ល្បឿន ២៨៣គ.ម/ម៉។
៣. Mercedes-AMG GLC 63 S ៖ ៣,៦វិនាទី
ម៉ាស៊ីនដែលមានបំពាក់លើរថយន្តគឺជាប្រភេទ Supercharged V8 ចំណុះ ៤,០លីត្រ ដែលផលិតកម្លាំងបាន ៥០៣សេះ។
២. Lamborghini Urus ៖ ៣,៦វិនាទី
រថយន្ត SUV ដំបូងរបស់ Lamborghini មានប្រើប្រាស់ម៉ាស៊ីន Supercharged V8 ចំណុះ ៤,០លីត្រ ដែលផលិតកម្លាំងបាន ៦៤២សេះ និងមានល្បឿនអតិបរមា ៣០៥គ.ម/ម៉។
១. Tesla Model X Performance ៖ ២,៧វិនាទី
ស្ថិតនៅតំណែងលេខមួយគឺរថយន្តអគ្គិសនីរបស់ Tesla ដោយម៉ូទ័រអគ្គិសនីរបស់វាអាចបង្កើតកម្លាំងបាន ៥១៨សេះ អាចឲ្យរថយន្តស្ទុះពី ០-១០០គ.ម/ម៉ ក្នុងពេលត្រឹម ២,៧វិនាទី។ យ៉ាងណាក្ដីវាមានល្បឿនអតិបរមាត្រឹម ២០៩គ.ម/ម៉៕