រថយន្តថ្មីខ្លាញ់គោ ក្រោម ២ម៉ឺនដុល្លារ និង ៣ម៉ឺនជាង បានបង្ហាញខ្លួននៅទីផ្សាររថយន្តកម្ពុជាយ៉ាងកក្រើក!

ទីបំផុតក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានសម្ពោធជាផ្លូវការនូវរថយន្ត ២ ម៉ូឌែលស្របគ្នា All New Toyota Wigo 2024 និង ALL NEW TOYOTA YARIS CROSS 2024 នៅថ្ងៃទី ៧ កក្កដា ឆ្នាំ ២០២៣ នេះ ដែលបានធ្វើឡើងនៅ ដឺព្រីមៀរ សេនធ័រ សែនសុខ។

នេះជាការបំពេញនូវតម្រូវការអតិថិជន ដែលត្រូវការរថយន្តថ្មីខ្លាញ់គោយកទៅប្រើប្រាស់ ជាមួយនឹងមុខងារចាំបាច់ប្រចាំថ្ងៃ ហើយ នឹងតម្លៃពិសេសលើសពីការរំពឹងទុកថែមទៀតផង។ ជាមួយគ្នានេះដែរ រថយន្តនេះក៏ត្រូវបានបង្កើតឡើង ក្រោមបរិបទមនុស្សសម័យថ្មី ស៊ីវិល័យឆើតឆាយ ដែលសាកសមបំផុតសម្រាប់យុវវ័យ ក្រុមគ្រួសារ និងអ្នកជំនួញវ័យក្មេង។

សូមប្រិយមិត្តអ្នកអានមកដឹងពីចំនុចសំខាន់ៗនៃ រថយន្តទាំង ២ នេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. All New Toyota Wigo ២០២៤

Toyota Wigo 2024 ជារថយន្តប្រភេទ A-Hatchback ដែលទទួលបានការកក់យ៉ាងច្រើនបំផុតតាំងពីពេលបើកកក់ដំបូងនៅថ្ងៃទី ២២ មិថុនា កន្លងទៅ។ រថយន្តនេះមកជាមួយតម្លៃ ១៩ ៩០០ដុល្លារ។

រថយន្ត Toyota Wigo ២០២៤ ត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹងថ្មី ដោយមានប្រវែងសរុប ៣ ៧៦០ មីលីម៉ែត្រ ទទឹង ១ ៦៦៥ មីលីម៉ែត្រ កម្ពស់ ១ ៥០៥ មីលីម៉ែត្រ ប្រវែងពីកង់មុខ ទៅកង់ក្រោយ ២ ៥២៥ មីលីម៉ែត្រ និងកម្ពស់ពីដីទៅបាតរថយន្ត ១៦០ មីលីម៉ែត្រ។ ទំហំនេះ គឺស៊ីគ្នាជាមួយនឹងរូបរាងដែលបានរចនាទាន់សម័យ និងទាក់ទាញ។

ផ្នែកខាងក្រៅរបស់ Toyota Wigo ២០២៤ ត្រូវបានឌីហ្សាញជាបែបស្ព័រ ជាពិសេសផ្នែកខាងមុខគឺមានអំណាចទាំងចង្កៀងដែលជាប្រភេទ LED និងអំពូលបំភ្លឺពេលថ្ងៃ Daytime running Light និងកាងលំហូរខ្យល់ ជាមួយនឹងការរចនាផ្នែកចំហៀងបែប 3D អូសកាត់ពីទ្វារខាងមុខ ដល់ខាងក្រោយ។

ចំណែកផ្នែកខាងក្នុងរបស់រថយន្តនេះវិញ គឺមានភាពទូលាយទាំងជួរខាងមុខ និងជួរខាងក្រោយ រួមនឹងបច្ចេកវិទ្យាថ្មីៗថែមទៀតផង ធ្វើឱ្យអ្នកដំណើរក្នុងរថយន្តទទួលបានអារម្មណ៍ល្អ និងផាសុកភាព។ Toyota Wigo ២០២៤ បានបំពាក់អេក្រង់កម្សាន្តថាច់ស្គ្រីន ទំហំ ៨អ៊ីញ។ ជាមួយគ្នានេះ ផ្ទៃតាបឡូ និងបរិក្ខារប្រើប្រាស់ ត្រូវបានរចនាជាលក្ខណៈបែបស្ព័រ ស័ក្តិសមជាមួយអតិថិជនដែលជាយុវវ័យ។

ទន្ទឹមនឹងនេះ តូយ៉ូតា ក៏មិនភ្លេចឡើយនូវការបំពាក់ប្រព័ន្ធសុវត្ថិភាព បើទោះរថយន្តនេះ ជាប្រភេទធុនតូចលំដាប់ថវិកាយ៉ាងណាក្តី ពោលគឺ Toyota Wigo ២០២៤ បានបំពាក់ពោងសុវត្ថិភាពចំនួន៦គ្រាប់មួយជុំរថយន្តតែម្តង។ លើសពីនេះ មុខងារទំនើបមួយទៀតដែលជាប្រព័ន្ធជំនួយអ្នកបើកបរដ៏សំខាន់ផងដែរនោះគឺ មុខងារ Blind Spot Monitoring ដែលនឹងជួយផ្តល់សញ្ញាពីឧបសគ្គនានានៅផ្នែកចំហៀងរថយន្តដែលយើងមិនអាចមើលឃើញជាដើម។

២. Toyota All New Yaris Cross ២០២៤

All New Toyota Yaris Cross ២០២៤ ជារថយន្ត SUV ខ្នាតកណ្តាល ធំទូលាយ សមរម្យសម្រាប់ប្រើប្រាស់នៅក្នុងក្រុង បំពាក់ជាមួយគ្រោងឆ្អឹងចុងក្រោយ DNGA-Platform ព្រមជាមួយតម្លៃ ៣៧ ៥០០ដុល្លារ។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន ៤ ស៊ីឡាំង ចំណុះ ១,៥លីត្រ ផ្តល់កម្លាំងសេះបានរហូតទៅដល់ ១០៥HP និងកម្លាំងរមួល ១៣៨Nm ផ្គួរផ្គងជាមួយប្រអប់លេខ CVT និងលេខដៃ ៧ វគ្គ ។

Yaris Cross ២០២៤ មានប្រវែងសរុប ៤ ៣១០ មីលីម៉ែត្រ ទទឹង ១ ៧៧០ មីលីម៉ែត្រ កម្ពស់ ១ ៦១៥ មីលីម៉ែត្រ គម្លាតកង់មុខក្រោយ ២ ៦២០ មីលីម៉ែត្រ និងកម្ពស់ពីបាតដីខ្ពស់ស្រឡះ ២១០ មីលីម៉ែត្រ មិនត្រឹមតែងាយស្រួលសម្រាប់បើកបរក្នុងក្រុងទេ តែវាក៏មិនខ្លាចនឹងចូលផ្លូវពិបាកតាមតំបន់ជនបទដែរ ។

ក្រៅពីភាពធន់រឹងមាំ រថយន្តនេះក៏បានរចនារូបរាងទាន់សម័យ ជាមួយចង្កៀង LED និងអំពូលបំភ្លឺពេលថ្ងៃ(DRL) អមជាមួយទំហំកង់ ១៨អុីញ បានបន្ថែមអោយរថយន្តនេះកាន់តែស្រស់ស្អាត និង មានអំណាច។ សំរាប់ទ្វាខាងក្រោយវិញក៏បានបំពាក់នូវមុខងារបិទបើកដោយស្វ័យប្រវត្តិដោយគ្រាន់តែធ្វើការគ្រវៀសជើង ងាយស្រួលក្នុងការលើកដាក់អីវ៉ាន់ច្រើន ។

ងាកមកផ្នែកខាងក្នុង Yaris Cross ២០២៤ បានរចនាតាបឡូរាងស្លីម ស្រោបដោយស្បែកទន់ លម្អជាមួយភ្លើងពណ៌យ៉ាងស្រស់ស្អាត ជាពិសេសបានបំពាក់កុងទ័រឌីជីថលទំហំ អ៉ីញ និងអេក្រង់កម្សាន្តទំហំ ១០,១ អ៉ីញ អាចប្រើប្រាស់នូវមុខងារ Apple Carplay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ។ លើសពីនេះក៏មាននូវមុខងារដែលចាំបាច់ផ្សេងៗដូចជា កន្លែងសាកថ្មទូរស័ព្ទដោយឥតខ្សែ ម៉ាស៊ីនត្រជាក់ និងកន្លែងសាកថ្មផ្នែកខាងក្រោយផងដែរ។

រថយន្ត SUV ខ្នាតកណ្តាលនេះ ក៏បានបំពាក់មុខងារសុវត្ថិភាពច្រើនសម្បូរបែប រួមមាន ៖ ពោងសុវត្ថិភាព ៦ គ្រាប់អាចការពារបានមួយជុំរថយន្តរួមជាមួយកញ្ចក់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense កាម៉េរាថតពេលបើកបរ និង មុខងារទំនើបជាច្រើនទៀតដែលជំនួយក្នុងការផ្តល់សញ្ញាពីឧបស័គ្គឬគ្រោះថ្នាក់ដែលអាចនឹងកើតមានដោយចៃដន្យ ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

  • ផ្នែកលក់អនឡាញ៖ 017 333 503/086 333 503/017 222 408/017 222 439
  • សាខាទឹកថ្លា៖ 017 222 730
  • សាខាបឹងកេងកង៖ 017 333 730
  • សាខាទួលសង្កែ៖ 017 222 733
  • សាខាខេត្តសៀមរាប៖ 017 222 557
  • សាខាខេត្តបាត់ដំបង៖ 017 333 241
ផ្ទាំងផ្សាយពាណិជ្ជកម្ម