ក្រុមហ៊ុនផលិតរថយន្តរបស់រុស្ស៊ីឈ្មោះ Aurus បានបង្ហាញឲ្យដឹងថាខ្លួនទទួលបានការកុម្ម៉ង់ទិញ ៧០០ គ្រឿងសម្រាប់រថយន្តម៉ូដែល Senat Convertible របស់ខ្លួន ដែលបង្ហាញចេញកាលពីឆ្នាំមុន។
រថយន្ត Senat Convertible គឺផលិតឡើងផ្អែកតាមរថយន្ត Senat Sedan ប៉ុន្តែមានបំពាក់ទ្វារចំនួនពីរប៉ុណ្ណោះ ហើយមានរូបរាងខាងក្រៅខុសគ្នាបន្តិចបន្តួច ប៉ុន្តែខាងក្នុងគឺដូចគ្នាបេះដាក់តែម្ដង។
រថយន្តនេះដំណើរការដោយម៉ាស៊ីន Hybrid ដែលមានម៉ូទ័រអគ្គិសនី ភ្ជាប់នឹងម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ ៨ ស៊ីឡាំង ដែលម៉ាស៊ីនសាំងបង្កើតកម្លាំងបាន ៥៩០ សេះ និងមានភ្ជាប់ជាមួយប្រអប់លេខស្វ័យប្រវត្តិ ៩ វគ្គ ជាមួយប្រព័ន្ធបើកបរវិលកង់ទាំងបួន។
បច្ចុប្បន្ននេះ Aurus កំពុងអភិវឌ្ឍន៍រថយន្តម៉ូដែលថ្មី ដែលនឹងមានទ្រង់ទ្រាយជារថយន្ត SUV ប្រណីតមានឈ្មោះថា Komendant។ មានការអះអាងថារថយន្តនេះនឹងប្រើប្រព័ន្ធម៉ាស៊ីនដូច Senat ដូច ហើយនឹងចេញលក់នៅឆ្នាំ ២០២២៕