រថយន្តប្រភេទ MPV ប្រើថាមពលអគ្គិសនីសុទ្ធរបស់ Nissan បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Nissan Townstar Evalia ប្រភេទ MPV ផ្តល់ជូនទាំងជម្រើសថាមពលអគ្គិសនីសុទ្ធ និងម៉ាស៊ីនចំហេះក្នុងនៅទីផ្សារតំបន់អឹរ៉ុបគ្រោងនឹងចេញលក់ជាផ្លូវការឆ្នាប់នៅក្នុងឆ្នាំ ២០២៤ នេះ ។

Nissan Townstar Evalia ដំណើរការដោយ ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ២៤៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៤៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២៦៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ខណៈម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ Turbocharged អាចផលិតកម្លាំងបាន ១២៨ សេះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងគន្លាតកងមុខ-ក្រោយដល់ទៅ ៣ ១០០ ម.ម ដោយការឌីស្សាញរូបរាងផ្នែកខាងក្រៅផ្អែកនៅលើរថយន្ត Townstar LCV ដែលឲ្យឈ្មោះថា L2 bodystyle និងបានបន្ថែមនៅទំហំធំទូលាយនៅខាងក្នុងសម្រាប់ទាំងអ្នកដំណើរ និងរបស់របរប្រើប្រាស់ ជាមួយជម្រើស ៥កៅអី ដល់ ៧រកៅអី ខណៈកៅអីជួរទី២ និងទី៣ អាចបត់ និងស្លាយបាន អាចផ្ទុកទំនិញបានរហូតដល់ ៣ ៧៥០ លីត្រឯណ្ណោះ ។

មិនត្រឹមតែប៉ុណ្ណោះ Nissan Townstar Evalia ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដែលរួមបញ្ចូលនៅមុខងារប្រព័ន្ធសុវត្ថិភាពដល់ទៅ ១៤មុខងារផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម