រថយន្តប្រើអគ្គិសនីសុទ្ធ អាចស្ទុះដល់ ៣០០ គ.ម/ម៉ ក្នុងពេលត្រឹម ៩ វិនាទី

ក្រុមហ៊ុន​រថយន្ត Lotus Cars បាន​បង្ហាញ​ចេញ​រថយន្ត​មហាកម្លាំង​ដើរ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ​ ម៉ូដែល Lotus Evija ក្នុង​កម្មវិធី Monterey Car Week។

រថយន្ត Evija ដើរ​ដោយ​ម៉ូទ័រ​អគ្គិសនី​ចំនួន ៤ ដែល​អាច​ផលិត​កម្លាំង​សរុប​បាន​ ១៩៧៣ សេះ​ឯណោះ។ ក្រុមហ៊ុន​បាន​សន្យា​ថា​រថយន្ត​នេះ​អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុងពេល​ក្រោម ៣ វិនាទី និង​អាច​បង្កើន​សន្ទុះ​ដល់ ៣០០ គ.ម/ម៉ ក្នុងពេល​ត្រឹម ៩ វិនាទី​ប៉ុណ្ណោះ។ ល្បឿន​អតិបរមា​របស់​រថយន្ត​គឺ ៣២០ គ.ម/ម៉។ សាក​មួយ​ពេញ​វា​អាច​បើកបរ​បាន​ចម្ងាយ ៤០២ គ.ម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើ​គិត​រួម​បញ្ចូល​ទាំង​ពន្ធ រថយន្ត​​មហា​កម្លាំង​មួយ​នេះ​មាន​តម្លៃ​លក់ ២,០៦ លាន​ដុល្លារ (សម្រាប់​លើ​ទីផ្សារ​អឺរ៉ុប) ដោយ​គ្រោង​ផលិត​ត្រឹម ១៣០ គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម