រថយន្តភីកអាប់អគ្គិសនីរបស់ Tesla នឹងបង្ហាញមុខខែវិច្ឆិកា

រថយន្ត​ភីកអាប់​របស់ Tesla ដែល​លោក Elon Musk រៀប​រាប់​ថា​ជា​ “រថយន្ត​ឡូយ​ជាង​គេ​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ” នឹង​ត្រូវ​បង្ហាញ​មុខ​លឿន​បំផុត​នៅ​អំឡុង​ខែ​វិច្ឆិកា​ខាង​មុខ។ នេះ​បើ​តាម​ការ​ឆ្លើយ​តប​សារ​របស់​លោក​ Elon Musk ​នៅ​លើ Twitter។

រូប Concept

រថយន្ត​នេះ​ធ្លាប់​លោក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla បង្ហាញ​ក្ដី​រំពឹង​ថា​​លេច​មុខ​នៅ​អំឡុង​ខែ​តុលា ប៉ុន្តែ​ដំណឹង​ថ្មី​នេះ មាន​ន័យ​ថា​ការ​បង្ហាញ​មុខ​ត្រូវ​ពន្យារពេល។ ទាក់ទង​នឹង​រថយន្ត​ភីកអាប់​នេះ​ដែរ គេ​មិន​បាន​ដឹង​ថា​វា​មាន​រូបរាង​បែប​ណា​នៅ​ឡើយ​ទេ។ កន្លង​មក​មាន​តែ​រូប​មួយ​សន្លឹក​គត់​អំពី​រថយន្ត​នេះ ត្រូវ​បង្ហាញ​ដោយ​លោក Elon Musk ប៉ុន្តែ​មិន​ច្បាស់​ថា​វា​មាន​ទ្រង់ទ្រាយ​បែប​ម៉េច​ទេ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ភីកអាប់ Tesla នឹង​ត្រូវ​ប្រឈម​នឹង​គូ​ប្រជែង​ខ្លាំងៗ​មួយ​ចំនួន​ពេល​វា​បង្ហាញ​មុខ។ តួយ៉ាង​ដូច​ជា​រថយន្ត​អគ្គិសនី Ford F-150, រថយន្ត​​ R1T ពី​ក្រុមហ៊ុន Rivian និង​រថយន្ត​ភីកអាប់​អគ្គិសនី​ដែល​ Ford គ្រោង​ចាប់​ដៃ​គូ​ផលិត​ជា​មួយ Volkswagen ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម