រថយន្តមហាកម្លាំងដំបូងគេនៅអាស៊ីអាគ្នេយ៍ បង្ហាញមុខមាត់ហើយ

រថយន្ត​​ម៉ូដែល Bufori CS បាន​បង្ហាញ​មុខ​ជា​លើក​ដំបូង​នៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នេះត្រូវបានគេចាត់ទុកថា​ជា​រថយន្ត​ Supercar ដំបូង​គេ​របស់​ម៉ាឡេស៊ី ហើយ​ក៏​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ផង​ដែរ។

រថយន្ត​ Bufori CS ស៊េរីខ្ពស់ជាងគេ មាន​បំពាក់​ម៉ាស៊ីន​ ៨ ស៊ីឡាំង បង្កើត​កម្លាំង​បាន​ ៧៥០ សេះ។ តាម​គម្រោង​ការ​ រថយន្ត​នេះ​នឹង​ត្រូវ​បញ្ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ដើម​ឆ្នាំ ២០២០ ខាង​មុខ​នេះ។ រថយន្ត​នេះ​មាន​រចនាបថ​ទាក់ទាញ​គួរ​សម ដោយ​ផ្នែក​ខាង​ក្រោយ​ស្រដៀង​នឹង BMW Z4 និង Toyota Supra។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាន់​រថយន្ត​មាន​ទំហំ ១៩ អ៊ីញ ជា​ប្រភេទ Alloy មាន​ប្រើ​ប្រាស់​នូវ​ដុំ​ហ្វ្រាំង​ម៉ាក​ Brembo។ រថយន្ត​ Bufori CS មាន​ប្រវែង ៤៥៥៥ ម.ម ទទឹង ១៩៥០ ម.ម និង​ពី​កង់​មុខ​ទៅ​កង់​ក្រោយ​មាន​ប្រវែង ២៦២០ ម.ម។ ត្បិត​ថា​ផ្នែក​ខាង​មុខ​រាង​លយ​វែង​បន្តិច​ ប៉ុន្តែ​ផ្នែក​ខាង​ក្នុង Bufori CS មាន​លក្ខណៈ​តូច​ចង្អៀត​បន្តិច។ ផ្នែក​ខាង​មុខ​មាន​បំពាក់​ដោយ​កៅអី​​​អង្គុយ​បែប​ប្រណាំង Sabelt CF, មាន​អេក្រង់​ទំហំ ៧ អ៊ីញ និង​មាន​ប៊ូតុង​បញ្ជា​ច្រើន​លើ​ចង្កូត។

ម៉ាស៊ីន​ដែល​បំពាក់​លើ​រថយន្ត​នេះ​គឺ​បាន​មក​ពី​ក្រុមហ៊ុន Fiat Chrysler។ ចំពោះ​ប្រភេទ CS Standard គឺ​បំពាក់​ម៉ាស៊ីន ៦ ស៊ីឡាំង ចំណុះ ៣,៦ លីត្រ កម្លាំង ៣២០ សេះ។ ចំណែក​ប្រភេទ​កប់​ Bufori CS8 វិញ​ មាន​បំពាក់​ម៉ាស៊ីន ៦,៤ លីត្រ ៨ ស៊ីឡាំង Supercharged ដែល​ផលិត​កម្លាំង​បាន ៧៥០ សេះ អាច​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៣,៥ វិនាទី និង​ល្បឿន​អតិបរមា ៣២០ គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម