រថយន្តមហាកម្លាំងរបស់អ៊ីតាលី អាច​ស្ទុះដល់ ១០០ គ.ម/ម៉ ប្រើពេលមិនដល់ ២ វិនាទី

ថ្មីៗ​នេះ​គេ​បាន​ប្រទះ​ឃើញ​រថយន្ត​​កំពូល​ល្បឿន​​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Pininfarina លេខ​មុខ​បើកបរ​នៅ​លើ​ដង​ផ្លូវ​ជា​លើក​ដំបូង ក្រោយ​ពី​បាន​លេច​មុខ​តាំង​ពី​ខែ​មីនា​ក្នុង​កម្មវិធី Geneva Motor Show រួច​មក។

​រថយន្ត​ម៉ូដែល Battista នេះ​ ពេល​បង្ហាញ​វត្តមាន​ដំបូង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​​លើ​រូបរាង និង​ជា​ពិសេស​លើ​​​កម្លាំង​របស់​វា។ រថយន្ត​នេះ​ដំណើរ​ការ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ អាច​ផលិត​កម្លាំង​បាន​ ១៨៧៧ សេះ និង អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​មិន​ដល់ ២ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣៤៩ គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Battista នឹង​មាន​ផលិត​ត្រឹម​ ១៥០ គ្រឿង​ប៉ុណ្ណោះ ដោយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ ២,៥ លាន​ដុល្លារ។ មក​ទល់​ពេល​នេះ​មាន​រថយន្ត ៦០ គ្រឿង​ហើយ​ដែល​មាន​គេ​កុម្ម៉ង់​ទិញ​ទុក​មុន ដែល​អ្នក​ទិញ​មាន​ប្រភព​ពី​អាមេរិក​ខាង​ជើង, អឺរ៉ុប, អាស៊ី និង​មជ្ឈិមបូព៌ា។ រថយន្ត​នេះ​បាន​ចាប់​ផ្ដើម​ការ​ផលិត​ហើយ ដោយ​នឹង​​ដាក់​ផ្ដើម​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​នៅ​ឆ្នាំ ២០២០៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម