រថយន្តរបស់ Toyota មួយនេះ ជិះ ១០០គីឡូម៉ែត្រស៊ីសាំងខ្ទង់ ៥លីត្រ ឯតម្លៃអត់ដល់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Toyota Urban Cruiser Taisor ប្រភេទ Compact SUV ស៊េរីថ្មីចុងក្រោយ ឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ៩២៦៦ ដុល្លារឡើងទៅ ។

Toyota Urban Cruiser Taisor ដំណើរការដោយជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,០ លីត្រ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៤៧ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងអូតូ ៦វគ្គ ព្រមទាំងកម្រិតស៊ីប្រេងខ្ទង់ ៥លីត្រ/១០០គីឡូម៉ែត្រ
  • ម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ Turbo អាចផលិតកម្លាំងបាន ៩០ សេះ និងកម្លាំងរមួល ១១៣ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥វគ្គ និងអូតូ ៥វគ្គ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៣ ៩៩៥ ម.ម ទទឹង ១ ៧៦៥ ម.ម កំពស់ ១ ៥៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៥២០ ម.ម ដោយការឌីស្សាញរូបរាងផ្នែកខាងក្រៅ មានប៉ាណាទំហធំពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៦អ៉ីញ រួមទាំងកញ្ចក់ការពារពន្លឺ UV ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានអេក្រង់កំសាន្ត touchscreen ទំហំ ៩អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សេ ឧបករណ៍បំពងសំឡេង ៦ចំនុច និងប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម