រថយន្តរបស់ក្រុមហ៊ុន GM នឹងមានមុខងារម៉ាស្សាបាតជើង

ការិយាល័យប៉ាតង់របស់សហរដ្ឋអាមេរិក​ ទើបតែបានចេញច្បាប់ប៉ាតង់ថ្មីមួយដោយក្រុមហ៊ុន General Motors (GM) ហៅថាប្រព័ន្ធម៉ាស្សាជើង។ ប្រព័ន្ធម៉ាស្សាជើងនេះ គឺមានទីតាំងស្ថិតនៅក្រោមកម្រាលជើងខាងក្នុងនៃរថយន្ត។

យោងតាមរូបភាពនៃការចុះឈ្មោះរបស់ក្រុមហ៊ុន GM កម្រាលទទេដែលដាក់នៅក្រោមកម្រាលជើង អាចត្រូវបានបំពេញដោយខ្យល់ ដើម្បីផ្លាស់ប្តូរទំហំ និងដើរតួជាម៉ាស៊ីនម៉ាស្សា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការពិត សម្រាប់ប្រព័ន្ធម៉ាស្សាជើងនេះ មិនមែនជារឿងថ្មីទេនៅក្នុងពិភពរថយន្តឡើយ ព្រោះកាលពីឆ្នាំ ២០១៨ រថយន្ត Audi A8 ត្រូវបានបំពាក់ជាមួយឧបករណ៍ប្រើប្រាស់នេះ ប៉ុន្តែជំនួសឱ្យការដាក់នៅក្រោមកម្រាលជើងដូចក្រុមហ៊ុន GM ប្រព័ន្ធម៉ាស្សាបាតជើងនៅលើរថយន្ត Audi A8 ត្រូវបានរៀបចំនៅខាងក្រោយកៅអីខាងមុខដើម្បីឱ្យអ្នកដំណើរខាងក្រោយអាចសម្រាកជើង និងបន្ធូរអារម្មណ៍ផងដែរ។

បន្ថែមពីនេះ ការរចនារបស់ក្រុមហ៊ុន GM គឺមុខងារម៉ាស្សាជើងអាចផ្លាស់ប្តូរ ឬដាក់ នៅច្រើនកន្លែងបាន នៅកៅអីខាងមុខ។ លើសពីនេះ ដើម្បីប្រើប្រព័ន្ធម៉ាស្សាដែលស្ថិតនៅក្រោមកម្រាលជើងរបស់រថយន្តនៃ​ក្រុមហ៊ុន GM ចាំបាច់ត្រូវរក្សាអនាម័យឱ្យបានល្អ និងយកចិត្តទុកដាក់ខ្ពស់។

ប៉ុន្តែគេមិនទាន់ដឹងច្បាស់ទេថា តើនៅពេលណាក្រុមហ៊ុន GM គ្រោងនឹងចេញជាផ្លូវការនៃការបង្កើតថ្មីនេះ នៅលើរថយន្ត។ ប្រហែលជាប្រព័ន្ធម៉ាស្សាជើងនឹងមាននៅលើឡានទំនើប Cadillac៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម