ក្រុមហ៊ុន Mercedes-Benz បានបង្ហាញចេញរថយន្តវ៉ែនប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធម៉ូដែល EQV ដែលជារថយន្តវ៉ែនអគ្គិសនីដំបូងរបស់ក្រុមហ៊ុន និងដំបូងគេក្នុងលោកផងដែរ។
EQV អាចផ្ទុកអ្នកដំណើរបាន ៩ នាក់់ ហើយផ្នែកខាងក្នុងអាចកុម្ម៉ង់បានតាមចិត្តចង់របស់អតិថិជន។ Mercedes បានបន្ថែមនូវប្រព័ន្ធកម្សាន្ត MBUX ថ្មី ដែលមានអេក្រង់ទំហំ ១០ អ៊ីញ ហើយមានមុខងារសម្រាប់បញ្ជារថយន្តពីចម្ងាយ ដូចជាអាចបញ្ឆេះម៉ាស៊ីនរថយន្តពីចម្ងាយជាដើម។
រថយន្តនេះប្រើប្រាស់អាគុយចំណុះ ៩០ គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៤០៥ គ.ម និងទ្រាំទ្រនឹងការសាកថ្មបានលឿន ដោយសាកពី ១០ ទៅ ៨០% ចំណាយពេល ៤៥ នាទីប៉ុណ្ណោះ។ វាក៏អាចបង្កើតកម្លាំងបាន ២០១ សេះ និងមានល្បឿនអតិបរមា ១៦០ គ.ម/ម៉៕