រថយន្តស៊េរីថ្មីឆ្នាំ២០២១ បានបង្ហាញវត្តមានលើទីផ្សារកម្ពុជាជាមួយនឹងតម្លៃយ៉ាងសមរម្យ

តើរថយន្តម៉ូឌែលណាខ្លះដែលមានវត្តមានលើទីផ្សារក្នុងឆ្នាំ២០២១នេះ? នេះជាសំនួរមួយដ៏ល្អ ហើយប្រសិនបើលោកអ្នកកំពុងស្វែងរកពត៍មានទាក់ទងទៅនឹងរថយន្តប្រភេទ Crossover និង SUV លោកអ្នកអាចអានក្នុងអត្ថបទនេះបាន។ ជាមួយនឹងការប្រកួតប្រជែងនៃយីហោរថយន្តដែលបង្ហាញពីម៉ូឌែលថ្មីរបស់ខ្លួនដូចជាការ រចនាបែបថ្មីនៃរូបរាង ក៏ដូចជាការបំពាក់មកនូវបច្ចេកវិទ្យាទំនើបៗ ដែលទាំងអស់នេះហើយជាការពង្រឹងនៃការលក់របស់ពួកគេ។ ហើយវាក៏ជាការនាំផ្លូវដ៏ល្អមួយសម្រាប់រថយន្តស៊េរីថ្មីឆ្នាំ ២០២១ ដែលផ្តល់ជូននូវតម្លៃយ៉ាងសមរម្យក្រោម ៥០ ០០០ដុល្លារ។ នោះហើយជាសញ្ញាបង្ហាញពីភាពជោគជ័យនៃការលក់ចេញរបស់យីហោរថយន្តក្នុងទីផ្សារកម្ពុជាបច្ចុប្បន្ន ខណៈពេលដែលរថយន្តស៊េរីថ្មីទាំងនោះបានបំពាក់នូវមុខងារប្រើប្រាស់ទំនើបៗ, ការសន្សំសំចៃ, អត្ថប្រយោជន៏ជាច្រើនទៀត រួមនឹងតម្លៃពិសេស។

សម្រាប់ឆ្នាំនេះផងដែរ មានក្រុមហ៊ុនជាច្រើនដូចជា Toyota, MG និង Ford បានបង្ហាញពីវត្តមានម៉ូឌែលថ្មីៗរបស់ពួកគេសម្រាប់ឆ្នាំ ២០២១ ជាមួយនឹងប្រភេទ Crossover និង SUV។ នេះគ្រាន់តែជារថយន្តស៊េរីថ្មីទាំង៣ម៉ូឌែលដែលលោកអ្នកអាចពិចារណាបាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. រថយន្ត MG ZS ស៊េរីឆ្នាំ២០២១: ម៉ូឌែលនេះបានមកដល់ប្រទេសកម្ពុជាហើយជាមួយនឹងតម្លៃលក់ត្រឹមតែ៣១​ ០០០ដុល្លារប៉ុណ្ណោះ។ វាក៏បានបង្កើនសម្ថភាពខ្ពស់ដោយការរចនាបែបថ្មីនៃកម្លាំង, ការកំសាន្ត, បច្ចេកវិទ្យាទំនើប​ និងប្រព័ន្ធសុវត្ថិភាពខ្ពស់។ វាពិតជាមានភាពទាក់ទាញទាំងរូបរាងខាងក្រៅ និងផ្នែកខាងក្នុង។ ម៉ូឌែលនេះក៏បានបំពាក់ដោយកាំម៉េរា ៣៦០ដឺក្រេ, ដំបូលលើបែប Panoramic, អូតូក្តោបកញ្ចក់ចំហៀង និងមុខងារប្រើប្រាស់ជាច្រើនមុខទៀត។ រថយន្ត MG ZS ក៏បានរចនាឡើងថ្មីជាមួយនឹងចង្កៀងមុខបែបថ្មី និងចង្កៀងក្រោយ LED DRL។ ហើយវាក៏បានបំពាក់ដោយយ៉ាន់កង់បែបស្ព័រដែលមានទំហំ ១៧អ៊ីញ។ សម្រាប់ផ្នែកខាងក្នុងវិញវាក៏បានបន្ថែមនូវ Speaker ចំនួន ៦គ្រាប់សម្រាប់ការកំសាន្ត និងមុខងារដ៏ពិសេសមួយទៀតនោះគឺ Apple CarPlay និង Android Auto។

២. រថយន្ត Toyota Corolla Cross ឆ្នាំ២០២១: ទំហំថ្មីនៃម៉ូឌែលនេះគឺប្រភេទ SUV ខ្នាតកណ្តាលដែលផ្តល់ជូនសម្រាប់អ្នករួមដំណើរចំនួន៥នាក់ ហើយម៉ូឌែលនេះបានរួមបញ្ចូលគ្នារវាងភាពស្ព័រ និងការសន្សំសំចៃ។ វាបានបំពាក់ដោយម៉ាស៊ីនចំណុះ១,៨លីត្រ ហើយវាជារថយន្តប្រភេទប៉ុងមួយអូសទាញកង់មុខដែលជាស្តង់ដារបច្ចេកទេស ប៉ុន្តែបច្ចេកវិទ្យាអូសទាញកង់ទាំងអស់ដែលជាប្រភេទប៉ុងពីរគឺមិនមានមកជាមួយម៉ូឌែលនេះទេ។ ខណៈពេលដែលវាមិនមានរន្ធខ្យល់ចេញចូលនៅផ្នែកខាងក្រោយ ប៉ុន្តែវាក៏មាន Automatic Climate Control ដូចរថយន្ តFord Territory ផងដែរ។ រថយន្តToyota Corolla Cross​បានលេចឡើងក្នុងទីផ្សារកម្ពុជាជាមួយតម្លៃ៤៩ ៩៩០ដុល្លារ។

៣. រថយន្ត Ford Territory ឆ្នាំ២០២១: រថយន្តនេះបានបំពាក់ដោយមុខងារសុវត្ថិភាព Electronic Parking Brake ដែលផ្លាស់ប្តូរពីប្រភេទចង្កឹះហ្វ្រាំងដៃទូទៅ។ វាក៏បានបំពាក់ដោយអំពូល Daytime Running Light, សេនស័រទឹកភ្លៀង និងកៅអីពូកស្បែកដូចទៅនឹងរថយន្ត MG ZS ដែរ ជាពិសេសវាក៏បានបំពាក់ដោយអេក្រង់កំសាន្តដ៏ធំទំហំ ១០អ៊ីញដែលរួមមុខងារ Apple CarPlay និង Android Auto ហើយវាក៏បានបន្ថែមមកជាមួយនឹងរន្ធសម្រាប់សាកថ្ម និងរន្ធ USB ផងដែរ។ ការមកដល់ស៊េរីថ្មីនេះជាមួយនឹងមុខងារប្រើប្រាស់ដ៏ទំនើប ដែលបានដាក់លក់ក្នុងតម្លៃ៤៩ ៩៩០ដុល្លារ ដែលពិតជាពិបាកក្នុងវាយលុកលើទីផ្សារបន្តិចហើយ។

រថយន្តស៊េរីថ្មីដែលបានបង្ហាញខ្លួនក្នុងដើមឆ្នាំ ២០២១នេះគឺមានការផ្តល់ជូននូវទំហំ តម្លៃ និងភាពប្រណីតកម្រិតខ្ពស់។ ដូច្នេះលោកអ្នកអាចអញ្ផើញក្នុងការបើកសាកល្បង និងទស្សនារថយន្តនៅអគារតាំងបង្ហាញរថយន្តរបស់ពួកគេដើម្បីទទួលបានពត៍មានកាន់តែលម្អិតអំពីម៉ូឌែលដែលអ្នកចាប់អារម្មណ៏។

ផ្ទាំងផ្សាយពាណិជ្ជកម្ម