រថយន្តអគ្គិសនី Brawley ២០២២ សម្រាប់តែ Off-road តម្លៃ​ខ្ទង់ ៣៤,៩៥០ ដុល្លារ

Vanderhall ដែលភាគច្រើនគេស្គាល់ជាក្រុមហ៊ុនរថយន្តកង់បី Carmel និង​ Venice បានបង្ហាញតម្លៃ និងព័ត៌មានលម្អិតសម្រាប់ម៉ូដែលថ្មីនោះគឺ Brawley ជារថយន្តអគ្គិសនីសុទ្ធដែលជាប្រភេទ non-street-legal និង off-road-focused មានតម្លៃចាប់ពី ៣៤,៩៥០ ដុល្លារ​ មិនទាន់រាប់បញ្ចូលថ្លៃដឹកជញ្ជូន ដោយក្រុមហ៊ុនបានទទួលការកក់ទុករួចហើយសម្រាប់គំរូម៉ូដែលឆ្នាំ ២០២២ ។

រថយន្ត Brawley មានប្រវែងសរុប ៣.៧៥​ ម៉ែត្រ ទទឹងប្រវែង ១.៩៣ ម៉ែត្រ និងកម្ពស់ ១.៧៦​ ម៉ែត្រ ជាមួយប្រវែងពីកង់មកក្រោយ ២.៨៦ ម៉ែត្រ។ ការរចនានេះរំលឹកអំពីរថយន្ត jeep Wrangler នាពេលអនាគត លាយជាមួយ Warthog ពីហ្គេម Halo ជាក់ស្តែងវាបានប្រើប្រាស់ជាមួយសំបកកង់ដ៏ធំ ៣៥ អ៊ីញ, ប្រព័ន្ធ Suspension travel ២២អ៊ីញ និងបាតខ្ពស់ពីដី ១៨អ៊ីញ​ ដែលធ្វើឲ្យ Brawley​មានភាពល្អឥតខ្ចោះក្នុងការ Off-road ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានម៉ូទ័រអគ្គិសនីទាំង ៤ បង្កើតកម្លាំងបាន ៤០៤ សេះ និងកម្លាំងរមួល ៦៥១ ញ៉ូតុនម៉ែត្រ នៅក្នុងម៉ូដែលខ្ពស់ជាងគេអាចឲ្យកង់បើកបរបានគ្រប់ស្ថានភាព ដូច្នេះអ្នកបើកបរមានសិទិ្ធប្រើប្រាស់ជម្រើសនៃការបើកបរដូចជា eCrab, eSteer, eTank និង eCrawl ស្រដៀងទៅនឹងរថយន្ត GMC Hummer និង Rivian Ri1T ផងដែរ។

ទាក់ទងនឹងអាគុយវិញ ក្រុមហ៊ុននឹងផ្តល់ជូននូវម៉ូឌុល ៤០ គីឡូវ៉ាត់ម៉ោង និង ៦០​ គីឡូវ៉ាត់ម៉ោង ជាមួយប្រព័ន្ធជួយអោយម៉ាស៊ីនត្រជាក់កម្រិតខ្ពស់ ដែលអាចជួយអោយត្រជាក់ និងបង្កើនថាមពលថ្មផងដែរ។ ក្រុមហ៊ុនអះអាងថា Brawley នឹងផ្តល់ចម្ងាយប៉ាន់ស្មានដល់ទៅ ៣២២ គីឡូម៉ែត្រ ប្រើជាមួយឆ្នាំងសាកលឿន DC និងអាគុយឡើងដល់ ៨០% ក្នុងរយៈពេលសាកតិចជាងមួយម៉ោង ។

រថយន្ត off-road នេះមានផ្នែកកាប៊ីនស្រស់ស្អាត ជាមួយកៅអីប្រភេទស្បែកដាច់ដោយឡែក​៤, ផ្ទាំងកញ្ចក់ដ៏ធំ, ប្រអប់ទុកឥវ៉ាន់, ម៉ាស៊ីនកម្តៅ និងម៉ាស៊ីនត្រជាក់, កៅអីភ្ជាប់ដោយមុខងារកម្តៅ​, ដំបូលបើក និងប្រព័ន្ធបំពងសំឡេង Bluetooth Kicker ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម