គិតមកត្រឹមខែធ្នូ ឆ្នាំ២០២៥នេះ មានរថយន្តអគ្គិសនីចំនួន៦ម៉ូឌែលហើយ ដែលសម្រេចបានការលក់ដល់ ១លានគ្រឿងនៅទូទាំងពិភពលោក។ ក្នុងនោះ ២ម៉ូឌែលជារបស់ ក្រុមហ៊ុន Tesla, ៣ម៉ូឌែលជារបស់ក្រុមហ៊ុន BYD និង ១ម៉ូឌែលទៀតជារបស់ក្រុមហ៊ុន Wulling។
១. Tesla Model 3: សម្រេចបាននៅក្នុងខែមិថុនា ឆ្នាំ២០២១។

២. Tesla Model Y: សម្រេចបាននៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣។

៣. Wuling Mini EV: សម្រេចបាននៅក្នុងឆ្នាំ២០២៣។

៤. BYD Song Plus: សម្រេចបាននៅក្នុងខែកក្កដា ឆ្នាំ២០២៤។

៥. BYD Seagull: សម្រេចបាននៅក្នុងខែមិថុនា ឆ្នាំ២០២៥។

៦. BYD Dolphin: សម្រេចបាននៅដើមខែធ្នូ ឆ្នាំ២០២៥៕






















