រថយន្តអគ្គិសនីគម្រូ Toyota រចនាបែបផ្សងព្រេង​បោះតង់ កំពុងទទួលបានការចាប់អារម្មណ៍

រថយន្តអគ្គិសនីគម្រូ bZ5 FieldGo មានការរចនាស្រដៀងទៅនឹងរថយន្ត bZ5 ប៉ុន្តែមានលក្ខណៈខុសគ្នា ដោយមានបំពាក់ឧបករណ៍ជាច្រើន ដើម្បីជំនះឧបសគ្គផ្លូវលំបាកនិងប្រើសម្រាប់ការបោះតង់ កំពុងធ្វើឲ្យអ្នកដែលនិយម ធ្វើដំណើរកម្សាន្ដបែបផ្សងព្រេង​បោះបង់ ពេញចិត្តលើម៉ូឌែលនេះយ៉ាងខ្លាំង។

Toyota bZ5 FieldGo - xe điện off-road - Báo VnExpressរថយន្ត Toyota bZ5  បំពាក់មកជាមួយអាគុយ LFP Blade ហើយ​អាច​សាក​លឿន​ពី ៣០% ទៅ ៨០% ក្នុង​រយៈពេល ២៧ នាទី។ រថយន្ត​នេះ​អាច​បើកបរបាន​ចម្ងាយ ៦៤៣ គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ CLTC ។ រថយន្ត​អគ្គិសនី​គម្រូនេះ​ ត្រូវបានរចនាមកប្លែក ដោយភ្ជាប់ជាមួយទ្រុង​លើ​ដំបូល ហើយបន្ថែមមកជាមួយឧបករណ៍​បោះតង់ ខណៈកៅអីខាងក្រោយអាច​​បត់​រាបស្មើ សម្រាប់ធ្វើជា​គ្រែគេង​​។ រថយន្ត bZ5 មើលទៅ​ហាក់​ដូចជា​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ដំណើរផ្សងព្រេង​បែបបោះតង់ ជាពិសេស​បំពាក់មកជាមួួយ​សំបកកង់​បែប Off-Road សម្រាប់ឆ្លងកាត់ផ្លូវពិបាកៗ។

នេះគឺជាយុទ្ធសាស្រ្ដថ្មីមួយទៀតរបស់ក្រុមហ៊ុន Toyota ដែលពួកគេផលិតរថយន្ដមកតាមតម្រូវរបស់អ្នកប្រើប្រាស់ចង់បាន។ ការ​បោះតង់កម្សាន្ដ បាន​ក្លាយ​ជា​សកម្មភាព​ដែល​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន អំឡុង​ពេលបច្ចុប្បន្ន ដោយសារការប្រកបការងារនិងរស់នៅទីក្រុងធ្វើឲ្យមនុស្សជួបបញ្ហាស្រ្ដេស ​បានជាហេតុធ្វើឲ្យពួគកេ​ស្វែងរក​វិធី​នាំ​គ្រួសារ​របស់​ពួកគេ​ចេញពី​ទីក្រុង​ដែល​មាន​មនុស្ស​កកកុញ ហើយ​ត្រឡប់​ទៅ​ស្វែងរកការសម្រាកជាមួយធម្មជាតិ​វិញ។ រថយន្ត EV របស់​ចិន​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ​ផាសុកភាព និង​បច្ចេកវិទ្យា​ជាច្រើន ដែល​ធ្វើ​ឱ្យ​ពួកវា​ស័ក្តិសម​សម្រាប់​ប្រើប្រាស់​សម្រាប់​ដំណើរផ្សងព្រេង​បែបបោះតង់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Off-road adventures with electricity: 2025 Toyota bZ5 FieldGo Conceptនៅមិនទាន់ច្បាស់នៅឡើយទេថា តើរថយន្តគម្រូ bZ5 FieldGo នឹងក្លាយជាការពិតឬអត់។ យ៉ាងមិញនៅឯពិព័រណ៍ក្រុងសៀងហៃ រថយន្តគម្រូនេះត្រូវបានដាក់តាំងបង្ហាញរួមជាមួយរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Toyota ជាច្រើនទៀត រួមមាន bZ3, bZ3X, robotaxi bZ4X, bZ5, និង bZ7។ ក្រុមហ៊ុន Toyota បាន​ពន្លឿន​យុទ្ធសាស្ត្រ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​របស់​ខ្លួន នៅ​ក្នុង​ប្រទេស​ចិនបានយ៉ាងឆាប់រហ័ស ដោយពួកគេ​បាន​ដាក់​លក់​រថយន្ត SUV អគ្គិសនី​ទី​បី​ក្នុង​ត្រកូល bZ គឺ bZ3X នៅ​ដើម​ខែ​មីនា ហើយទទួលបានជោគជ័យយ៉ាងខ្លាំង។

Αυτό είναι το ηλεκτρικό Toyota bZ5 που κάνει… κάμπινγκ! | Sofokleousin.grចំពោះរថយន្ត bZ3X ត្រូវ​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ក្រោយដាក់លក់ជាមួយ​តម្លៃល្អ ​ ពីចន្លោះតម្លៃ ១០៤ ៨០០ ដល់ ១៥៤ ៨០០ យ័ន ឬស្មើនិង ១៤ ៤០០ ដល់ ២១ ៣០០ ដុល្លារ​ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ដំបូង​នៃ​ការ​ដាក់​លក់ ក្រុមហ៊ុន Toyota បាន​ទទួល​ការ​កក់​ទុក (pre-orders) ជាង ១០,០០០ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម