រថយន្តអគ្គីសនី MG Marvel R នឹងមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ

ក្រុមហ៊ុនចែកចាយរថយន្តផ្លូវការរបស់ MG បានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០០៩មកម្លេះ ជាមួយនឹងរថយន្តទំនើប និងមានតម្លៃសមរម្យ ហើយរថយន្ត MG ត្រូវបានរចនាឡើងពីអ្នកឌីស្សាញដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស។ MG បានអភិវឌ្ឍម៉ាកយីហោរបស់ខ្លួនក្នុងប្រទេសកម្ពុជាបានយ៉ាងលឿន និងទាក់ទាញដល់អ្នកទិញដែលមានជីវភាពកម្រិតមធ្យមហើយមានតម្រូវការរថយន្តថ្មីជាមួយម៉ូឌែលដែលលក់ដាច់ខ្លាំងជាងគេគឺ រថយន្តស៊ីឌាន, Crossover និង ប្រភេទ SUV។ ខណៈពេលម៉ាកយីហោ MG បានរីកចម្រើនជាមួយនឹងរថយន្តប្រើសាំង ឥលូវនេះពួកគេកំពុងគិតអំពីផលិតផលថ្មីសម្រាប់ពេលអនាគតគឺរថយន្តប្រភេទអគ្គិសនីដែលកំពុងមានភាពល្បីល្បាញជាខ្លាំងនៅអឺរ៉ុបផងដែរ។

ថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ MG Cambodia បានប្រកាសអំពីរថយន្តអគ្គិសនីរបស់ MG ដែលនឹងមានវត្តមាននៅកម្ពុជាក្នុងពេលឆាប់ៗនេះក្នុងត្រីមាសទី១ ឆ្នាំ២០២៣។ អ្នកគាំទ្រ MG ជាច្រើនមានការភ្ញាក់ផ្អើល និងត្រៀមខ្លួនរួចជាស្រេចក្នុងការស្វាគមន៏ម៉ូដែលថ្មីនេះ។ ដើម្បីផ្តល់នូវផលិតផលថ្មីនាពេលអនាគតនៃរថយន្តអគ្គិសនី, MG ក៏បានបង្ហាញអំពីម៉ូដែលថ្មី MG Marvel R ដែលមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាយសង្គម និងចាប់អារម្មណ៏អំពីលក្ខណៈពិសេសនៃរថយន្តនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG Marvel R ជារថយន្តអគ្គិសនីសុទ្ធប្រភេទ SUV ខ្នាតកណ្តាល ហើយវាមានទំហំធំទូលាយ និងមានភាពប្រណិត។ វាជាផ្នែកមួយនៃជំនាន់ទី២នៃរថយន្តប្រភេទអគ្គិសនីសុទ្ធរបស់MG ហើយនៅប៉ែកអឺរ៉ុបពិតជាពេញចិត្តចំពោះការរចនា ភាពប្រណីត និងដំណើរការដ៏ល្អរបស់ MG Marvel R ណាស់។ MG Marvel R បានរួមបញ្ចូលគ្នានូវផ្នែកខាងក្នុងដ៏ប្រណិត អមនឹងផ្នែកខាងក្រៅបែបស្ព័រ ហើយមានដំណើរការម៉ាស៊ីនខ្លាំងល្អដែលផ្តល់នូវការបើកបរយ៉ាងរលូន មិនតែប៉ុណ្ណោះ Marvel R ផ្តល់នូវកត្តាសុវត្ថិភាពខ្ពស់ឈានមុខគេ, គ្មានការបំភាយឧស្ម័នពុលមកបរិស្ថាន ហើយលោកអ្នកនឹងទទួលបានរថយន្តអគ្គិសនីដែលល្អគ្មានអ្វីប្រៀបបាន។ បង្ហាញភាពអស្ចារ្យរបស់អ្នកជាមួយរថយន្ត MG Marvel R ដែលមានរូបរាងទាក់ទាញ និងការផ្តល់នូវភាពស៊ីសង្វាក់ទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយជម្រើសកាន់តែប្រសើរសម្រាប់ការសន្សំសំចៃខ្ពស់ និងជួយដល់បរិស្ថាន។

ដំណើរការនៃការបំភាយជាតិពុលគឺស្មើរសូន្យ ជាមួយនឹងការសាកថាមពលមួយពេញអាចជិះបានអតិបរមា ៤០២Km (WLTP) ហើយរថយន្ត Marvel R បានបំពាក់ដោយម៉ូទ័រអេឡិចត្រិចចំនួន3ដែលរួមបញ្ចូលគ្នាផ្តល់នូវកម្លាំង ២៨៨PS និងកម្លាំងរមួល ៦៦៥ Nm ជាមួយសំទុះបង្កើនល្បឿនពី ០-១០០Km/h ក្នុងរយៈពេលត្រឹមតែ 4.9វិនាទីប៉ុណ្ណោះ។ ចំណែកការសាកថាមពលវិញ វាពិតជាឆាប់រហ័សណាស់ជាមួយថាមពល ១១kW AC fast និង ក្បាលសាកលឿន DC Rapid charging ផ្តល់ថាមពលពី ៥% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ៤៣នាទីប៉ុណ្ណោះ។

លក្ខណៈពិសេសនិងប្រណីតភាពនៃផ្នែកខាងក្នុងរបស់ MG Marvel R នឹងនាំលោកអ្នកទៅកាន់រថយន្តអនាគត ជាមួយនឹងអេក្រង់កម្សាន្តទំហំ ១៩,៤អ៊ីងនៅចំកណ្តាលដែលអនុញ្ញាតឱ្យអ្នកអាចគ្រប់គ្រងពត៌មាននិងការកម្សាន្តរបស់រថយន្តបានយ៉ាងល្អ។ បន្ថែមនូវបច្ចេកវិទ្យាថ្មីទំនើបនៃកុងទ័រឌីជីថលទំហំ១២,៣អ៊ីង ផ្តល់នូវព័ត៌មាននៃការបើកបរយ៉ាងច្បាស់ល្អ និងរាល់ការគ្រប់គ្រងទិន្នន័យផ្សេងៗគឺស្ថិតក្នុងដៃរបស់អ្នក។

លើសពីភាពឆ្លាតវៃនៃដំណើរការដ៏ពិសេសរបស់ MG Marvel R វាក៏មានភាពប៉ិនប្រសប់ដែលម្ចាស់រថយន្តតែងតែត្រូវការ និងផ្តល់ភាពសំខាន់ៗទាំងអស់ដល់លោកអ្នក។ មិនថាសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ឬដំណើរកម្សាន្តនាពេលចុងសប្តាហ៍ ក៏លោកអ្នកនៅតែទទួលបានភាពងាយស្រួលនៃភាពធំទូលាយនៃផ្នែកខាងក្រោយដែលមានចំណុះ ៣៥៧L អាចផ្ទុកទំនិញបានច្រើនផងដែរ។

ឥលូវនេះលោកអ្នកក៏អាចស្វែងរករថយន្តអគ្គីសនីសុទ្ធ MG Marvel R ដោយបើកទទួលកក់ទុកមុនចាប់ពីថ្ងៃនេះជាមួយនឹងការផ្តល់ជូនតម្លៃពិសេសសមរម្យ និងអត្ថប្រយោជន៏ច្រើនដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏ឆ្លាតវៃសម្រាប់ប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលកម្ពុជាក៏កំពុងអភិវឌ្ឍយ៉ាងជឿនលឿននូវស្ថានីយ៍សាកថាមពលអគ្គីសនី ដែលមានច្រើនកន្លែងដូចជានៅ ទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ(ផ្លូវល្បឿនលឿន), សៀមរាប, បាត់ដំបង ដែលសុតសឹងតែជាកន្លែងមានសក្តានុពលនិងផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម