រថយន្ត១០ម៉ូដែល ជាប់សាច់ឈាមអាមេរិកច្រើនជាងគេ

ជារៀងរាល់ឆ្នាំវិបសាយ Cars.com តែងតែចេញផ្សាយបញ្ជីនៃរថយន្តដែលមានសាច់ឈាមអាមេរិកច្រើនជាងគេ ដោយបញ្ជីនេះមានឈ្មោះថា American-Made Index។

ចំណាត់ថ្នាក់នៃបញ្ជីនេះគឺផ្អែកលើទីតាំងដែលរថយន្តបានផលិតឡើង, ចំនួនគ្រឿងបន្លាស់ក្នុងស្រុកដែលបានប្រើប្រាស់សម្រាប់ការផលិត, ប្រភពនៃម៉ាស៊ីន និងប្រព័ន្ធប្រអប់លេខ រួមទាំងចំនួនបុគ្គលិករបស់ក្រុមហ៊ុនរថយន្តនោះប្រចាំនៅសហរដ្ឋអាមេរិកផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាត់ថ្នាក់លេខ១បានទៅលើរថយន្ត Tesla Model 3 ដែលជាប់ជារថយន្តមានសាច់ឈាមអាមេរិកច្រើនជាងគេ។ តាមពីក្រោយគឺរថយន្ត Ford Mustang, Tesla Model Y, Jeep Cherokee, Chevrolet Corvette, Honda Ridgeline, Honda Odyssey, Honda Pilot, Honda Passport និង Toyota Tundra។

គួរចាប់អារម្មណ៍ថា Honda មានកាន់កាប់ចំណាត់ថ្នាក់ច្រើនជាងគេសរុបរហូតដល់៤ម៉ូដែលឯណោះ ដោយរថយន្តភីកអាប់ Honda Ridgeline ស្ថិតនៅចំណាត់ថ្នាក់ខ្ពស់ជាងគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម