តាមរយៈរូបភាពប៉ាតង់នេះ Land Rover Defender 130 មានតួខ្លួនកាន់តែវែង

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះកន្លងទៅ មានការប្រទះឃើញនៅរូបភាពរបស់រថយន្ត Land Rover Defender 130 ខណៈពេលនេះ ម៉ូដែលនេះត្រូវបានបញ្ចេញដោយការិយាល័យប៉ាតង់ និងត្រៀមដាក់បង្ហាញនៅចុងខែសីហា។

តាមការសម្គាល់ឃើញដំបូងដោយគេហទំព័រ Autoweek.nl រូបភាពបង្ហាញថា Defender 130 នឹងអាចស្គាល់បានភ្លាមៗព្រោះម៉ូដែលនេះមានរូបរាងដូចទៅនឹង Defender 110 ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលរថយន្តនេះត្រូវបានរំពឹងទុក យើងអាចមើលឃើញថាម៉ូដែលនេះនឹងមានដំបូលរាបស្មើ និងផ្នែកខាងក្រោយវែង។ ខណៈ Land Rover មិនបាននិយាយច្រើនអំពីម៉ូដែលនេះទេ ប៉ុន្តែការបង្ហាញពីឆ្នាំ ២០១៩ បានស្នើថា Defender 130 នឹងមានកៅអីចំនួន ៨ ដែលមានប្រវែងសរុប ៥,១០០​ ម.ម​  ។ ប្រសិនបើប្រវែងលេចចេញនេះជាការពិត នោះម៉ូដែលនេះនឹងមានប្រវែង ៣៤០ ម.ម វែងជាង Defender 110 បើទោះបីជាមានប្រវែងគន្លាតកង់មុខ-ក្រោយ ៣,០២០ ម.ម ដូចគ្នាក៏ដោយ។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះនឹងមានជម្រើសម៉ាស៊ីនចំណុះ ២,០ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ២៩៦ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីន hybrid ចំណុះ ៣,០​ លីត្រ inline-six ផលិតកម្លាំងបាន ៣៩៥ សេះ និងកម្លាំងរមួល ៥៥០ ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនចំណុះ ៥,០ លីត្រ supercharged ទំហំ ៨ស៊ីឡាំង ផលិតកម្លាំងបាន ៥១៨​ សេះ និងកម្លាំងរមួល ៨៤៦ ញ៉ូតុនម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម