រូបរាងសម្រេចរបស់ឡាន SUV អគ្គិសនីចិន មិនខុសពីប្រភេទ Concept ប៉ុន្មានឡើយ

រូបភាព​ជា​ច្រើន​សន្លឹក​នៃ​រថយន្ត Hongqi E115 ដែល​ក្រុមហ៊ុន​សម្រេច​ផលិតផល​ជា​ផ្លូវ​ការ​បាន​លេច​ចេញ​ពី​ប្រទេស​ចិន ក្រោយ​ពី​​ប្រភេទ Concept នៃ​រថយន្ត​នេះ​បាន​បង្ហាញ​មុខ​ក្នុង​កម្មវិធី Guangzhou Auto Show កាល​ពី​ឆ្នាំ​មុន​រួច​មក។

រូបភាព​នៃ​​រថយន្ត​ដែល​ជា​ផលិតផល​គំរូ​សម្រាប់​ការ​សាក​ល្បង​ គឺ​មាន​​ការ​បិទបាំង​រូបរាង​ខាង​ក្រៅ​មិន​ឲ្យ​មហាជន​មើល​ស្គាល់​នោះ​ទេ ប៉ុន្តែ​គេ​អាច​មើល​ដឹង​ថា​ទំហំ​របស់​វា​ហាក់​​មាន​ទំហំ​ធំ​មិន​ខុស​ពី​ប្រភេទ Concept ឡើយ។ នៅ​ផ្នែក​ខាង​​មុខ​ក៏​មាន​បំពាក់​នូវ​ផ្ទាំង​ប៉ាណា​ទំហំ​ធំ មាន​អំពូល​ LED រាង​ស្ដើង និង​មាន​ដំបូល​រាង​វែង​ដូច​ប្រភេទ Concept អ៊ីចឹង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ E115 នេះ​នឹង​​លក់​លើ​ទីផ្សារ​ដោយ​មាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ ដែល​ម៉ូទ័រ​មុខ​មាន​កម្លាំង​ ២១៥ សេះ ហើយ​ម៉ូទ័រ​ក្រោយ​មាន​កម្លាំង ២៩៥ សេះ។ វា​ទទួល​បាន​ថាមពល​ពី​អាគុយ​ចំណុះ ៩២,៤ គីឡូវ៉ាត់​ម៉ោង ដែល​អាច​មួយ​ពេញ​អាច​ជិះ​បាន​ចម្ងាយ ៦០០ គីឡូម៉ែត្រ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម