រោងចក្រផលិតឡាន SUV របស់ BMW នៅអាមេរិក សាងបានកំណត់ត្រាថ្មី

[ទីផ្សារបរទេស] BMW បានប្រកាសថារោងចក្រ Spartanburg ដែលស្ថិតនៅសហរដ្ឋអាមេរិកបានបង្កើតកំណត់ត្រាផលិតថ្មីមួយកាលពីឆ្នាំ២០២១ ដោយមានរថយន្តប្រភេទ SUV ៤៣៣ ៨១០គ្រឿង បានរំកិលចេញពីសង្វាក់ផលិតកម្ម។

តួលេខនេះគឺមានកំណើន ២០% ធៀបនឹងឆ្នាំ២០២០ ហើយថែមទាំងបានបំបែកកំណត់ត្រាដែលសាងបានកាលពីឆ្នាំ២០១៩ ដែលពេលនោះផលិតបាន ៤១១ ៦២០គ្រឿង។ បន្ថែមពីនេះដែររោងចក្រក៏អាចផលិតរថយន្ត PHEV បានសរុបប្រមាណ ៧ម៉ឺនគ្រឿង ដែលមានកំណើន ៤៨% ធៀបនឹងឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមរថយន្តដែលបានផលិត ត្រូវបានលក់ចេញទៅកាន់ទីផ្សារអាមេរិកចំនួន ១៧៩ ៨៤០គ្រឿង ខណៈរថយន្តដែលសេសសល់បាននាំចេញទៅកាន់ទីផ្សារក្រៅស្រុក។ ចំនួនលក់ចេញពីរោងចក្រនេះនៅសហរដ្ឋអាមេរិក គឺមានចំណែក ៥៣,៤% នៃចំនួនលក់ទាំងអស់របស់ BMW នៅសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម