[ទីផ្សាររថយន្តបរទេស] ចាប់ពីថ្ងៃ១ ខែមករា ហាងចែកចាយរថយន្ត Ford ទាំងអស់បានប្រកាសអំពីការឡើងថ្លៃរបស់រថយន្ត Ford Rangers និង Ford Everest ក្នុងពេលតែមួយ ដែលកើនឡើងពី ៥២៧ ដុល្លារ ដល់ ៥៧០ ដុល្លារ ។ សម្រាប់ Ranger ទាំងអស់បានឡើងថ្លៃដល់ ៥២៧ ដុល្លារ លើកលែងតែ Raptor ប៉ុណ្ណោះ ខណៈម៉ូដែល Ford Everest តម្លៃបានកើនឡើងដល់ ៥២៧ ដុល្លារ ជាពិសេសរថយន្តស៊េរីទំនើបបំផុត Titanium 4×4 បានឡើងថ្លៃដល់ ៥៧០ ដុល្លារ។
ជាមួយការឡើងថ្លៃនេះ រថយន្ត Ford Ranger គឺមានតម្លៃចាប់ពី ២៧,៥៨០ ដុល្លារ ដល់ ៤១,១៥០ ដុល្លារ ខណៈប្រភេទរថយន្ត Ranger Raptor នៅតែមានតម្លៃដូចដើមគឺ ៥២,៧៨៨ ដុល្លារ សម្រាប់ពណ៌ប្រផេះមានតម្លៃ ៥៣,០៩៦ ដុល្លារ។ ក្នុងនោះដែររថយន្ត Ford Everest មានតម្លៃចាប់ពី ៤៩,៣៦៣ ដុល្លារ ដល់ ៦២,០១១ ដុល្លារ។
ការកើនឡើងនៃតម្លៃលក់របស់ក្រុមហ៊ុនសម្រាប់រថយន្ត Ranger និង Everest គឺដោយសារតែការកើនឡើងនៃតម្លៃគ្រឿងបន្លាស់ និងផលប៉ះពាល់នៃកង្វះខាតជាសកលនៃបន្ទះឈីប។ លើសពីនេះ តម្រូវការរថយន្តបានកើនឡើងយ៉ាងខ្លាំង ដែលបណ្តាលឱ្យការផ្គត់ផ្គង់ដល់លើសពីតម្រូវការ យោងតាមការលើកឡើងរបស់លោកស្រី Tram An បុគ្គលិកផ្នែកលក់នៃក្រុមហ៊ុនលក់រថយន្ត Ford នៅទីក្រុងហូជីមិញ។
ចាប់ពីខែកក្កដា ឆ្នាំ ២០២១ Ford Ranger ត្រូវបានផ្លាស់ប្តូរមកផ្គុំដំឡើងក្នុងស្រុកជំនួសឱ្យការនាំចូលពីប្រទេសថៃ ប៉ន្តែតម្លៃក្នុងបញ្ជីពុំមានការផ្លាស់ប្តូរទេ ពោល ២៧,០៥៣ ដុល្លារ ដល់ ៤០,៦២៣ ដុល្លារ ដោយពីមុនម៉ូដែលនេះត្រូវបានលក់ក្នុងតម្លៃ ៦១៤ ដុល្លារ ដល់ ៨៧៨ ដុល្លារ ដែលជាតម្តៃទាបបានរាយក្នុងបញ្ចី។
ការឡើងថ្លៃលើកនេះធ្វើឱ្យរថយន្ត Ford Ranger ក្លាយជាម៉ូដែលថ្លៃបំផុតក្នុងផ្នែករថយន្តភីកអាប់ ទោះជាយ៉ាងណាក៏ដោយ អតិថិជនដែលទិញរថយន្ត Ford Ranger នៅតែទទួលបានអត្ថប្រយោជន៍បានកាត់បន្ថយនៅការបង់ពន្ធ ៥០% ។
គិតត្រឹមដំណាច់ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុន Ford Everest បានលក់រថយន្តបានចំនួន ៤,៨១០ គ្រឿង ខណៈដែលរថយន្ត Ford Ranger មានការលក់សរុបចំនួន ១៥,៤៦១ គ្រឿង ដែលជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមរថយន្តទាំង ១០ ដែលត្រូវបានទិញច្រើនបំផុតក្នុងឆ្នាំ ២០២១ ៕