យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Mazda កំពុងតែបោះបង់រថយន្ត Sedan និង Coupe ចោល ដើម្បីបញ្ចេញនូវ SUV ប្រណីតថ្មីចំនួន ៥ ម៉ូដែល រួមទាំង Mazda CX-70 ផងដែរ។
អ្វីដែលជាដំណឹងធំនោះគឺ Mazda CX-70 នឹងប្រើគ្រោងឆ្អឹង scalable rear-wheel-drive architecture ថ្មី ដែលគាំទ្រជាមួយនឹងម៉ាស៊ីនទំហំ ៦ស៊ីឡាំង ប៉ុន្តែយោងតាមឯកសារប៉ាតង់ ដែលបានចុះជាមួយនឹងការិយាល័យប៉ាតង់អាមេរិក US Patent and Trademark Office បានបង្ហាញថា CX-70 ក៏នឹងមានជម្រើសម៉ាស៊ីន Hybrid ទំហំ ៤ស៊ីឡាំង ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ម៉ាស៊ីន Hybrid ទំហំ ៤ស៊ីឡាំងនេះ នឹងដើរតួជាប្រភេទ Base Model ប៉ុណ្ណោះ ខណៈម៉ាស៊ីនទំហំ ៦ស៊ីឡាំង នឹងដើរតួជា Top Model។
គួរឲ្យដឹងដែរថា រថយន្ត Mazda CX-60 ដែលប្រើម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ជាមួយប្រព័ន្ធ plug-in electric system មានកម្លាំង ៣២២សេះ ប៉ុន្តែ CX-70 ប្រើម៉ាស៊ីន Hybrid នឹងមានកម្លាំងតិចជាងនេះបន្តិច ដើម្បីផ្តោតទៅលើការសន្សំសំចៃប្រេងសាំង ខណៈប្រភេទម៉ាស៊ីនធំ នឹងមានកម្លាំងខ្លាំងជាងនេះ៕