លេចធ្លាយតម្លៃលក់របស់រថយន្ត Mitsubishi XFC មុនពេលចេញលក់ជាផ្លូវការនៅសប្តាហ៍ក្រោយ

[ទីផ្សារបទេស] កាលពីពេលថ្មីនេះ រថយន្ត Mitsubishi XFC ទើបតែបានបង្ហាញខ្លួនជាផ្លូវការនៅពិរព័រណ៍រថយន្តក្នុងប្រទេសឥណ្ឌូនេស៊ី នឹងកគ្រោងចេញលក់នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២៣ ពេលត្រូវបានលេចលឺថា រថយន្តនេះមានតម្លៃលក់ចាប់ពី ១៧ ៤៧៧ ដុល្លារ ដល់ ១៨ ៣៨០ ដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

រថយន្តនេះត្រូវបានរចនាក្រោមគំនិតរចនាឲ្យឈ្មោះថា Silky & Solid ដែលបង្កើតនៅរូបរាងប្លែកពីរថយន្តដទៃ ដោយនៅផ្នែកខាងមុខនៅតែរក្សាអត្តសញ្ញាណ Dynamic Shield ដដែល ដែលមានប៉ាណាមួយផ្ទាំងធំ អបខាងដោយចង្កៀងប្រភេទ LED រាងជា T-Shape និងឡូហ្គោនៅចំកណ្តាល, ថាស់កងស្ព័រទំហំ ១៨ អ៉ីញ និងចង្កៀងខាងក្រោយប្រើការរចនាជា T-Shape ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងក្នុងកាប៊ីនវិញ បានភ្ជាប់មកជាមួយកុងទ័រឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំធំរួមចូលគ្នាជាអេក្រង់ភ្លោះ ក៏ដូចជាឧបករណ៍បំពងសំឡេងដ៏ប្រណិតពី YAMAHA ដែលអាចកែតម្រូវកម្រិតសំឡេង និងបាសជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង ភ្ជាប់ដោយប្រអប់លេខអូតូ CVT ប្រភេទបើកបរប៉ុង ១ វិលកង់មុខ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម