លេចធ្លាយរូបភាព MG 5 ស៊េរីឆ្នាំ ២០២៣ ទទួលបានការកែមុខមាត់ថ្មី មុនពេលការចេញលក់ក្នុងពេលឆាប់ៗនេះ

[បរទេស] កាលពីពេលថ្មីៗកន្លងទៅនេហ រូបភាពប៉ាតង់ថ្មីពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន ប្រទេសចិននៃ បានបង្ហាញពីរថយន្ត MG 5 និង MG 5 Scorpio ស៊េរីឆ្នាំ ២០២៣ ទទួលបានការកែមុខមាត់ថ្មី មុនពេលការចេញលក់ក្នុងពេលឆាប់ៗនេះ ។

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៧១៥ ម.ម ទទឹង ១ ៨៤២ ម.ម កំពស់ ១ ៤៧៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៨០ ម.ម ។ សម្រាប់ MG5 ថ្មីបង្ហាញពីការធ្វើឲ្យប្រសើរឡើងនៅផ្នែកសំខាន់ៗ ជាពិសេស​ការ​រចនា​ផ្នែក​ខាង​ក្រៅ​ភ្ជាប់​មក​ជា​មួយ​នឹង​ប៉ាណាខាង​មុខទំហំ​ធំ​ជាង​មុន ការ​រចនា​រន្ធ​ខ្យល់​ទាំង​សង​ខាង​មើល​ទៅ​មាន​ភាព​ស៊ីវីល័យ ផ្នែកខាងក្រោយក៏ត្រូវបានកែលម្អគួរឲ្យកត់សម្គាល់ផងដែរ ដោយចង្កៀងប្រភេទ LED ត្រូវបានរចនាថ្មី ក៏ដូចជាកាង​ក្រោយ​រចនា​ថ្មី​ជាមួយ​នឹង​បំពង់​ស៊ីមាំង​ភ្លោះ​ និងថាសកង់​​ក៏​ត្រូវ​បាន​រចនា​ឡើង​វិញ​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកម៉ាស៊ីន ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួន ២ រួមមាន៖

  • ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ប្រភេទ DVVT អាចផលិតកម្លាំងបាន ១២០ សេះ និងកម្លាំងរមួល ១៥០ ញ៉ូតុនម៉ែត្រ ប្រអប់លេខឆ្លាតវៃ iCVT ៨ វគ្គ
  • ម៉ាស៊ីនចំណុះ ១,៥ លីត្រ ប្រភេទ TGi អាចផលិតកម្លាំងបាន ១៧៣ សេះ និងកម្លាំងរមួល ២៧៥ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ ៧វគ្គ និងប្រអប់លេខដៃ ៥ ។ លើសពីនេះទៅទៀត ទាក់ទងទៅនឹងប្រព័ន្ធសុវត្ថិភាព រថយន្តបានបំពាក់ជាមួយប្រព័ន្ធប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃគឺ MG pilot ដែលរួមបញ្ចូលនៅមុខងារដ៏សំបូរបែប ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម