លេចធ្លាយរូបភាព Nissan Altima / Teana មុខមាត់ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ កន្លងទៅ ប្រទះឃើញនៅរថយន្ត NISSAN ALTIMA/TEANA កំពុងធ្វើតេស្តបើកបរសាកល្បងនៅក្នុងប្រទេសចិន មុននឹងចេញលក់ក្នុងពេលឆាប់ៗនេះ។ ក្នុងនោះ Nissan បានលក់រថយន្តប្រភេទ Altima sedan ជាច្រើននៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ការរចនានេះសង្កត់ធ្ងន់ទៅលើបែបស្ព័រ ជាពិសេស បំពាក់ជាមួយប៉ាណាមុខធំឲ្យឈ្មោះថា trapezoidal ដែលត្រូវបានតុបតែងជាមួយក្រូម៉េ ចង្កៀងមុខ LED ថ្មី ជាមួយអំពូលកាត់អ័ព្ទបែបស្ព័រ និងចង្កៀងខាងក្រោយត្រូវបានរចនាឡើងវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះផ្នែក​ខាង​ក្នុង​វិញ​បាន​ទទួល​ការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ជា​ពិសេស​អេក្រង់​កំសាន្តបញ្ឈ​ touchscreen​ ប៊ូតុង​ពីរ​ត្រូវ​បាន​កាត់​ចេញ​ដែល​ធ្វើ​ឲ្យ​រថយន្តនេះ​មើល​ទៅ​ស្អាត​និង​ទំនើប ហើយប៊ូតុង​រន្ធខ្យល់ខាងក្រោមត្រូវបានកែថ្មីផង។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្តនេះមានជម្រើសម៉ាស៊ីនដូចជាម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ VC-Turbo  ផលិតកម្លាំង ២៤៨ សេះ និងកម្លាំងរមួល ៣៨០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមយយប្រអប់លេខអូតូ CVT ៨វគ្គ ។ ខណៈម៉ាស៊ីន Dual C-VTC ចំណុះ ២,០ លីត្រ ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៥៦ សេះ និហកម្លាំងរមួល ២០៨ ញ៉ូតុនម៉ែត្រ ប្រអប់លេខអូតូ XTRONIC CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម