លេចរូបរាង Toyota Sienna ឆ្នាំ ២០២១ វែង និងធំជាងមុន

រថយន្ត Toyota Sienna ជំនាន់​ទី ៣ បាន​ចេញ​លក់​តាំង​ពី​អំឡុង​ឆ្នាំ ២០១០ មក​ម្ល៉េះ ដូច្នេះ​វា​ដល់​វេលា​មួយ​ដើម្បី​ធ្វើ​ការ​ផ្លាស់ប្តូរ​ហើយ។

Toyota បាន​ធ្វើ​តេស្ត​រថយន្ត​ប្រភេទ Minivan ដ៏​ពេញនិយម ជំនាន់​ទី ៤ ខាង​លើ នៅ​សហរដ្ឋអាមេរិក ដោយ​វា​បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គ្រោងឆ្អឹង​ជំនាន់​ថ្មី​ទាំង​ស្រុង និង ការ​រចនា​កែ​កុន​តួខ្លួន​ផង​ដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូច​ដែល​បាន​ឃើញ​តាមរយៈ​រូបថត​ប្រមាញ់​បាន រថយន្ត Sienna មាន​តួ​ខ្លួនវែង និង​ធំ​ជាងមុន​សម្រាប់​ជំនាន់​ទី ៤ នេះ ដោយសារតែ​វា​​ប្រើប្រាស់​គ្រោងឆ្អឹង TNGA ប្រភេទតួវែង (Stretched Version) របស់ Toyota។

ក្រៅ​ពី​ជួយ​ឲ្យ​ផ្នែក​ខាង​ក្នុង​ធំ​ទូលាយ វា​ក៏​ផ្តល់​ភាព​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​កាន់តែ​ច្រើន​ផង​ដែរ។ គ្រោងឆ្អឹង​ថ្មី​នឹង​ជួយ​ឲ្យ Sienna កាន់​តែ​រឹងមាំ និង​មាន​ភាព​ប្រសើរជាង​មុន​ទៅ​ទៀត។

Toyota Sienna គឺ​ជា​គូប្រវែង​រវាង​រថយន្ត Honda Odyssey និង Chrysler Pacifica៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម